ភ្នំពេញ៖ ពិតណាស់ កុមារី ល្អហួស ត្រូវបានមហាជនស្ទើរទូទាំងប្រទេស ទទួលស្គាល់នូវសម្ថភាពដ៏សម្បូរបែប គ្រប់ទម្រង់ ទាំងរាំ ច្រៀង សម្ដែង ថែមទាំងដើរម៉ូដ បានយ៉ាងល្អទៀតផង។ ជាពិសេស កុមារី ល្អហួស កំពុងតែធ្វើឲ្យ អ្នកគាំទ្រដាក់ការរំពឹងជាខ្លាំង ក្នុងការត្រៀមខ្លួនចូលបរលងបវរកញ្ញា នាពេលអងនាគត។

ទន្ទឹងនឹងនេះ នាពេលកន្លងទៅ​ ល្អហួស តែងតែបង្ហាញខ្លួនជាមួយនឹងចំណីអារម្មណ៍ប្លែកៗ មកចែកជួន អ្នកទស្សនាឲ្យប្លែកអារម្មណ៍ មិនដែលឲ្យសាំភ្នែកម្ដងណាឡើយ។ ជាមួយនឹង សមត្ថភាពដ៏សម្បូរបែបនេះហើយ ល្អហួស ក៏មានចំណេះដឹងគួរឲ្យសរសើរ ដោយនាង អាច និយាយភាសារ អង់គ្លេស និងភាសារ ថៃបានទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ថ្មីៗនេះ នៅលើបណ្ដាញសង្គម TikTok ឈ្មោះ Kimsan ដែលត្រូវជា លោកពូរបស់កុមារីរូបនេះ បានបង្ហោះ វីដេអូឃ្លីប របស់ ល្អហួស បានសម្តែងការរាំ ក្នុងបទបរទេសមួយ ជាមួយនឹង កាយវិការដ៏រស់រវើក ដងខ្លួនទន់រលាស់ទៅតាមចង្វាក់ភ្លេង បូករួមនឹងការតុបតែងខ្លួនសមទៀតនោះ ធ្វើឲ្យ ល្អហួស មើលទៅកាន់តែទាក់ទាញ ទាក់ភ្នែកអ្នកទស្សនាខ្លាំងតែម្ដង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
ល្អហួស
@kimsan_98 SG @laorhours28 ❤️#fyp #fypシ #fypage #like #love ♬ SG - LISA - DJ Snake, Ozuna, Megan Thee Stallion, LISA
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ល្អហួស