ចិន៖ គឺជាដំណឹង​លែង​លះ​ដ៏ភ្ញាក់ផ្អើល ពេញសិល្បៈកម្សាន្ត បន្ទាប់ពីអតីតគូស្វាមីភរិយា តារាស្រី Janice Wu និង លោក Zhang Yujian បានប្រកាសជាផ្លូវការ នៅក្នុង​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់ ដែលធ្វើឲ្យពួកគេ ទទួលរងនូវមតិជាច្រើន ទាំងការសោកស្ដាយ និងការរិះគន់ ពីអ្នកនិយមលេងអ៊ីនធឺណេត ។ 

យ៉ាងណាមិញ សម្រាប់ តារាស្រី Janice Wu ក៏ទទួលបាន​ការ​លើក​ទឹក​ចិត្ត និងពាក្យជូនពរ​ ដោយ សង្ឃឹម​ថា ​នាង​នឹង​មាន​សេចក្តីសុខ ក៏ដូចជា មាន​គុណសម្បត្តិ​ច្រើន​ នៅលើ​វិថី​ការងារនា​ពេល​ខាង​មុខនេះ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រោយពីប្រកាសចែកផ្លូវបានត្រឹមតែ ១ ថ្ងៃ ស្រាប់តែមានអ្នកថតរូបដ៏មានប្រជាប្រិយភាពម្នាក់ បានសម្រេចចិត្តចែករំលែករូបថត ពេលមានផ្ទៃពោះមួយឈុត របស់ តារាស្រី Janice Wu បណ្ដាញ​សង្គម​ចិន​ ជាមួយនឹងការបង្ហាញឲ្យឃើញនូវ ​ស្នាមញញឹម​ដ៏​ផ្អែមល្ហែម ភ្លឺ​ថ្លា និង​សុខភាពល្អ របស់ស្ត្រី​ពេលមាន​ផ្ទៃពោះ​ក្នុង​ថ្ងៃ​នោះ ទៀតផង។ 

ជាពិសេស នៅក្នុងនោះ តារាស្រីរូបនេះ ថែមទាំងទទួលបាននូវការសរសើរ ពីសម្រស់ដ៏ស្រស់ស្អាត ពីទស្សនិកជន ព្រោះអំឡុងពេលមានផ្ទៃពោះ នាងនៅតែរក្សារាងស្លីមស្អាត មិនផ្លាស់ប្ដូរ។ 

តែទោះជាយ៉ាងណា នៅតែមានការសោកស្តាយមួយទៀត ចំពោះអាពាហ៍ពិពាហ៍របស់ នាង និងអតីតស្វាមី  ដោយអ្នកទាំងពីរ មិនមានពេលរៀបចំពិធីមង្គលការ ហើយប្រញាប់ប្រញាល់លែងលះគ្នាបែបនេះ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Janice Wu
Janice Wu
Janice Wu
Janice Wu
Janice Wu
Janice Wu
Janice Wu
Janice Wu
Janice Wu
Janice Wu
Janice Wu
Janice Wu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]