ថៃ៖ ជាការពិតណាស់ ចំពោះ Baifern Pimchanok តារាសម្តែងថៃ កំពុងតែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ ស្របពេលដែលរឿងភាគថ្មីៗដែលសម្តែងដោយតារារូបនេះ តែងតែទទួលបានការចាប់អារម្មណ៍ និងសរសើរខ្លាំងពីបណ្តាអ្នកទស្សនា។
យ៉ាងណាមិញ មិនត្រឹមតែជាតារាស្រីល្បីល្បាញ ជួរមុខរបស់ប្រទេសថៃ ប៉ុណ្ណោះទេ នាងមានទាំងសមត្ថភាពក្នុងការសម្ដែងបានយ៉ាងល្អ បើនិយាយពីរូបរាង និងសម្រស់វិញ នាងជាតារាស្រីម្នាក់ ដែលមានមុខមាត់ស្អាត គួរឲ្យស្រលាញ់ មិនចាញ់តារាផ្សេងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ គឺ ពេលថ្មីៗនេះ ហ្វេនៗកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង ទោលើរូបសម្រស់ របស់តារាស្រីរូបនេះ នៅកំឡុងពេលឆ្នាំ ២០០៦ និងបច្ចុប្បន្ននេះ គឺថាហាក់មិនមានការប្រែប្រួលអ្វីបន្តិសោះ គឺនៅតែរក្សាសម្រស់មុខមាត់នៅតែក្មេងខ្ចីដដែល ដែលជាហេតុធ្វើឲ្យមហាជនជាច្រើន ងឿងឆ្ងល់ខ្លាំងមែនទែនថានាងមានរូបមន្តរក្សាសម្រស់អ្វីបានជានៅតែក្មេងមិនប្រែបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]