រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការចាប់ខ្លួនអ្នកលក់ឡេតាមអនឡាញម្នាក់ តាមដីកាបញ្ជាឲ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ស្ថិតនៅតំបន់បឹងកក់ រាជធានីភ្នំពេញ។ អ្នកលក់ឡេអនឡាញដែលត្រូវបានកម្លាំងនគរបាលចាប់ខ្លួនខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា JJ Ching។
យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ឱ្យដឹងថា ស្ដ្រីដែលត្រូវបានតុលាការបង្គាប់ឱ្យចាប់ខ្លួននេះ មានឈ្មោះ សៅ លីឈីង អាយុ២៩ឆ្នាំ ទាក់ទិននឹងករណី បរិហាកេរ្ដិ៍ជាសាធារណៈ, ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងនៅមុខហាងរបស់ស្ដ្រីខាងលើនេះ ឈ្មោះ ក្រុមហ៊ុន ជេឈីង ដែលមានទីតាំងស្ថិតក្នុងតំបន់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ក្រោយពីចាប់ខ្លួន ស្ដ្រីខាងលើនេះ ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
ប្រភព៖ FN
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]