សេអ៊ូល៖ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ តួសម្តែងទាំងអស់ នៃរឿងភាគថ្មីរបស់ប៉ុស្តិ៍ទូរទស្សនិ៍ JTBC «Thirty, Nine» បានចូលរួមសន្និសីទសារព័ត៌មាន ក្នុងការចេញផ្សាយការចាក់បញ្ចាំងរឿងភាគនេះ។

ព្រឹត្តិការណ៍នេះបានកត់សម្គាល់ការបង្ហាញមុខជាសាធារណៈលើកដំបូងរបស់តារាសម្តែង Son Ye Jin ចាប់តាំងពីការប្រកាសការរៀបការជាមួយតារាសម្តែង Hyun Bin ។ ដូច្នេះហើយ អ្នកសារព័ត៌មានជាច្រើនបាន មានការចាប់អារម្មណ៍ខ្លាំងជាងគេ ទៅលើតារាស្រីរូបនេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រឡេកទៅមើលផ្ទាំងរូបភាព ដែលគេបានប្រមាញ់បាន ជាច្រើនសន្លឹក បានត្រូវគេមើលឃើញ រូបនាងហាក់បីដូចមានភាពស្រស់ស្រាយជាខ្លាំង ក្នុងការបង្ហាញខ្លួនសារធារណៈ ជាមួយនឹងទឹកមុខញញឹម មុខរីកដូចគ្រាប់ជី រីករាយ សប្បាយចិត្ត ជាមួយនឹងសម្រស់ ស្រស់សោភាតែម្តង

ទន្ទឹមនឹងនេះដែរ រឿង «Thirty, Nine» ជាគម្រោងរឿងដំបូងរបស់នាងក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីរឿង «Crash Landing On You» ដែលមាននាង ចែករំលែកថា ​នឹង​ជា​គម្រោង​ដ៏​រីករាយ​ និង​អាច​បំភ្លេច​បាន ដែលសាកសមបំផុត ស្ថិតនៅក្នុងវ័យបច្ចុប្បន្នរបស់នាងដូច្នេះដែរ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]