បរទេស៖ កាលពីថ្មី ៗ នេះ តារាចម្រៀងរ៉ប Cardi B បានចែករំលែក ក្រោយពីត្រលប់មកពីមើល Super Bowl នាងបានលាន់មាត់ភ្ញាក់ផ្អើលព្រោះផ្ទះពេញទៅដោយផ្កាកុលាប ដោយសារ ស្វាមីរបស់តារាស្រីរូបនេះ បានរៀបចំសម្រាប់នាង។

ជាក់ស្តែង ស្រទាប់ផ្កាកុលាបក្រហម ត្រូវបាន បាចពេញគ្រប់ទីកន្លែងក្នុងផ្ទះ មិនថា ពីអាងហែលទឹក ពេញសាលធំ បន្ទប់ទទួលភ្ញៀវ និងបន្ទប់គេង។ នៅកន្លែងនីមួយៗ Cardi បានរកឃើញកញ្ចប់អំណោយដែលធ្វើឱ្យនាងភ្ញាក់ផ្អើលម្តងហើយម្តងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ម្ចាស់បទ «WAP» រូបនេះ បានបង្ហាញយ៉ាងសប្បាយរីករាយទៅកាន់អ្នកគាំទ្រ Instagram របស់នាងចំនួន ១២៣ លាននាក់ ថានាងបានទទួលកាបូបម៉ាក Chanel ចំនួនប្រាំមួយ។ Rapper Offset បានទិញកាបូបអ្នករចនាជាមុនដោយសម្ងាត់ ដែលមួយក្នុងចំណោមនោះត្រូវបានទិញនៅឌូបៃ។

យ៉ាងណាមិញ Cardi ជារឿយៗ តែងតែទទួលអំណោយថ្លៃ ៗ ពី Offset ប្តីរបស់នាង ចាប់តាំងពីអ្នកទាំងពីរបាននៅជាមួយគ្នា។ សម្រាប់ខួបកំណើតរបស់នាងនៅឆ្នាំ ២០២០ នាងបានទទួលឡានមួយ។ រហូត​មក​ដល់​ឆ្នាំ​មុន Offset បាន​ឲ្យ​ប្រពន្ធ​របស់​លោក ​នូវ​វីឡា​រីសត​មួយ​នៅ​សាធារណរដ្ឋ​ដូមីនីកែន ជា​ស្រុក​កំណើត​របស់​ Cardi ទៀតផង៕

ប្រភព​៖ https://ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]