កូរ៉េខាងត្បូង៖ អាចនិយាយបាន តារាសម្ដែងស្រី Jang Nara គឺជាសិល្បករដ៏ល្បីល្បាញមួយរូប នៅក្នុងសិល្បៈកម្សាន្ត ដែលទទួលបានការគាំទ្រជាច្រើន ពីទស្សនិកជន ទាំងការពេញចិត្តទៅលើសមត្ថភាព និងរូបសម្រស់របស់នាង តែម្ដង។

ដោយឡែក ថ្មីៗនេះ តារាស្រី Jang Nara ស្រាប់តែបង្ហាញខ្លួននៅក្នុងរូបភាពថ្មីមួយ ដែលបានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល និងចាប់អារម្មណ៍សាជាថ្មី ដោយនៅក្នុងនោះ តារាស្រីរូបនេះ បានបង្ហាញនូវមុខមាត់ទទេរបស់ខ្លួន ដោយគ្មានការតុបតែងអ្វីទាំងអស់ មិនត្រឹមតែប៉ុណ្ណោះ មនុស្សគ្រប់គ្នា ថែមទាំងដឹងថា នេះគឺជារូបភាពដែលមិនបានកែសម្រួល និងធ្វើឲ្យមើលឃើញពីសម្រស់ពិតកាន់តែច្បាស់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់នោះគឺ បើទោះបីជា Jang Nara បានត្រឹមបង្ហាញខ្លួនក្នុងឈុតធម្មតា ក៏ដូចជាបង្ហាញសញ្ញានៃភាពចាស់ និងស្នាមជ្រួញបន្តិចក្ដី ប៉ុន្តែរូបនាង ត្រូវបានអ្នកគាំទ្រកោតសរសើរ ទៅលើស្បែកស ភ្លឺថ្លា មានភាពក្មេងជាងវ័យ ស្របពេលដែលនាង មានអាយុខ្ទង់ ៤០ ឆ្នាំទៅហើយ៕

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Jang Nara 
Jang Nara 
Jang Nara 
Jang Nara 
Jang Nara 
Jang Nara 
រូបភាព Jang Nara គ្មានការតុបតែងមុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]