កម្សាន្ត៖ ពិតណាស់ ជឿជាក់ថាប្រិយមិត្តមិនតិចនោះទេ ដែលធ្លាប់បានទស្សនារឿងភាគថៃ ល្បីៗជាច្រើនដែលបានចាក់បញ្ចាំងកន្លងមក ជាពិសេសនោះគឺខ្សែភាពយន្តដែលបាន បញ្ចូលសម្លេងបកប្រែជាភាសារខ្មែរ។
យ៉ាងណាមិញ ជាមួយនឹងភាពយន្តថៃទាំងនោះ បានយកមកបកប្រែ និងបញ្ចូលសំឡេងជាភាសាខ្មែរបានយ៉ាងល្អ ជាមួយនឹងអ្នកបញ្ចូលសំឡេងពីរោះៗពូកែៗយ៉ាងស្ទាត់ជំនាញទៀតនោះ ប៉ុន្តែមហាជនភាគច្រើន ធ្លាប់តែបានឮសំឡេងរបស់អ្នកបញ្ចូលសំឡេងទាំងអស់នោះក្នុងភាពយន្ត តែអ្នកបញ្ចូលសំឡេងភាគច្រើន មិនងាយនឹងបញ្ចេញមុខឲ្យទស្សនិកជនបានឃើញនោះឡើយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម TikTok ដែលមានឈ្មោះថា sreyhon15 បានបង្ហោះវីដេអូដែលជាសកម្មភាពរបស់អ្នកបញ្ចូលសំឡេងវ័យចំណាស់ពីររូប ដែលម្នាក់គេស្គាល់ថាអ្នកស្រី គឺម ប័រលី និងម្នាក់ទៀតគឺជាលោក ហេង សារ៉ន ដែលកំពុងតែបញ្ចូលសំឡេងរឿងភាគថៃផ្ទាល់ៗ ដែលធ្លាប់តែឮសំឡេងរបស់ពួកគាត់ក្នុងខ្សែភាពយន្តល្បីៗរបស់ថៃជាច្រើន ដូចជារឿង ការ៉ាកេត និងភាពយន្តផ្សេងៗជាច្រើនផងដែរ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]