រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានចេញលិខិតធ្វើការសុំទោសជាសាធារណៈ ក្រោយពីលោក ត្រូវបានមហាជនរិះគន់មិនស្ទើរ ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេស ក្នុងនោះ ក៏មានឯកឧត្តម ហ៊ុន ម៉ានី និងលោកបណ្ឌិត សុខ ទូច សុទ្ធតែបានចេញមុខប្រតិកម្មខ្លាំងៗទៅលើរឿងនេះផងដែរ។

សូមរំលឹកផងដែរ តាមរយៈវីដេអូឃ្លីបដែលល្បីថ្មីៗនេះ លើបណ្តាញសង្គម លោកបណ្ឌិត គឹម ហ៊ាង​ បានធ្វើការរិះគន់ចំៗថា មិនសូវមានការរីកចម្រើនទេ ដោយសារតែគ្មានការកសាងអគារខ្ពស់ៗ នៅក្នុងខេត្តសៀមរាប ដោយសារតែលោក​ថា មានវប្បធម៍អភិរក្សច្រើនជ្រុលពេក តាមអង្គការយូណេស្កូ ដែលធ្វើឱ្យខេត្តមួយនេះ ពិបាកដើរទៅមុខណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្នុងនោះដែរ នាថ្ងៃនេះ លោកបណ្ឌិត គឹម ហ៊ាង បានចេញមុខធ្វើការសុំទោសជាសាធារណៈ ដូច្នេះថា៖ ខ្ញុំបាទឈ្មោះ គីម ហ៊ាង ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ២៤ សីហា ១៩៨០ ជាវាគ្មិនម្នាក់ នៅក្នុងសិក្ខាសាលាអចលនទ្រព្យ ឆ្នាំ២០២២ ស្តីអំពី អនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ក្រោយជំងឺរាតត្បាតកូវីដ-១៩ ធូរស្រាល កាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ អង្គរផារ៉ាឌី ក្រុងសៀមរាប ខេត្តសៀមរាប។

នៅក្នុងបទបង្ហាញ និងការវិភាគរបស់ខ្ញុំបាទ មានរយៈពេលជាង ២ម៉ោង ខ្ញុំបាទបានបកស្រាយពីចំណុចខ្សោយ ចំណុចខ្លាំង ឱកាស ព្រមទាំងការគំរាមកំហែង ដល់ការវិនិយោគ និងអភិឌ្ឍន៍វិស័យអចលនទ្រព្យ នៅខេត្តសៀមរាប ហើយការបកស្រាយរបស់ខ្ញុំបាទពិតជាមានការប៉ះពាល់ដល់វប្បធម៌ជាតិ ដែលជាកំហុសដ៏ធំមួយ ដែលខ្ញុំបាទបានបង្កើតឡើងដោយអចេតនា។

ខ្ញុំបាទសូមលំឱនកាយ លើកដៃម្រាមដប់ ដើម្បីសូមទោសជាសាធារណៈ ដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសដល់ថ្នាក់ដឹកនាំប្រទេស ចំពោះកំហុស ដែលខ្ញុំបាទបានបង្កើតឡើងកាលពីថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីរួមខេត្តសៀមរាប៕

លោកបណ្ឌិត គឹម ហ៊ាង
លោកបណ្ឌិត គឹម ហ៊ាង
លោកបណ្ឌិត គឹម ហ៊ាង
លិខិតសូមទោសជាសាធារណៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]