អ្នកជំងឺកូវីដ ១៩ ភាគច្រើនជាសះស្បើយ និងមានអារម្មណ៍ធូរស្រាលវិញក្នុងរយៈពេល ២-៣សប្ដាហ៍ ហើយចំពោះមនុស្សមួយចំនួនដែលកើតកូវីដ១៩ កម្រិតស្រាលអាចថែទាំ និងព្យាបាលខ្លួនឯងបាននៅផ្ទះ។ តើការព្យាបាលជំងឺកូវីដ ១៩ដោយខ្លួនឯងនៅផ្ទះ យើងត្រូវធ្វើអ្វីខ្លះ?
វេជ្ជបណ្ឌិតវ័យក្មេងមួយរូបដែលជាអ្នកថែទាំអ្នកជំងឺកូវីដ ១៩ បានចែករំលែកបទពិសោធន៍ល្អៗពីការព្យាបាលជំងឺកូវីដ ១៩កម្រិតស្រាលនៅផ្ទះដោយខ្លួនឯងចំពោះករណីស្រាល។ លោកបានចែករំលែកចំណេះដឹងនេះនៅលើហ្វេសប៊ុកដោយភ្ជាប់ជាមួយសារណែនាំពីតិចនិកថែទាំខ្លួនដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស-ព្រឹកហាត់ប្រាណ ១០-២០នាទី-ក្រោយញ៉ាំអាហារពេលព្រឹករួច ១៥នាទី ញ៉ាំវីតាមីន C ដាក់ទឹក ២០០មីល្លីលីត្រ-ក្រោយញ៉ាំវីតាមីន C បាន ១០នាទី ញ៉ាំថ្នាំព្យាបាលកូវីដ ១៩ Molnupiravir ៤ គ្រាប់-ព្យាយាមញ៉ាំទឹកក្ដៅ ទឹកខ្ញី ឬទឹកក្ដៅលាយក្រូចឆ្មារជាប្រចាំ-ងូតទឹកក្ដៅឧណ្ហៗ-ធ្វើលំហាត់ប្រាណពេលល្ងាចជាប្រចាំ ឬឆ្ពុង-ក្រោយបាយល្ងាច ៣០នាទី ញ៉ាំថ្នាំ Molnupiravir ៤ គ្រាប់។
វេជ្ជបណ្ឌិតរូបនោះក៏បានបញ្ជាក់ឲ្យអ្នកជំងឺកូវីដ ១៩កម្រិតស្រាលដែលព្យាបាលនៅផ្ទះដោយខ្លួនឯង ញ៉ាំផ្លែឈើឲ្យបានច្រើន គេងឲ្យបានគ្រប់គ្រាន់ និងកុំភ្លេចញ៉ាំសាច់គោ ពងមាន់ ទឹកដោះគោឆៅ និយាយទៅគឺញ៉ាំអាហារណាប៉ូវកម្លាំងឲ្យច្រើនទៅឆាប់ជាសះស្បើយដូចដើម។ លើសពីនេះ គឺត្រូវរស់នៅឲ្យមានអនាម័យ ប្រកាន់ខ្ជាប់នូវវិធានការការពារខ្លួនរបស់ក្រសួងសុខាភិបាល។
យ៉ាងណាមិញ ក្នុងករណីយើងព្យាបាលនៅផ្ទះ ប៉ុន្តែសង្កេតឃើញថាខ្លួនពិបាកដកដង្ហើម ដង្ហក់ អស់កម្លាំងខ្លាំង បាត់បង់ចំណង់អាហារ ឬអាការៈមិនធូរស្រាលក្រោយពេលព្យាបាល ៤សប្ដាហ៍ ត្រូវប្រញាប់ផ្ដល់ដំណឹងទៅកាន់កន្លែងថែទាំអ្នកជំងឺកូវីដ ១៩ឲ្យបានលឿន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]