ភ្នំពេញ៖ ក្នុងសព្វថ្ងៃនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ អូមីក្រុង បានកើនឡើងជាលំដាប់ នៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឱ្យប្រុងប្រយ័ត្នខ្លាំងពីសំណាក់សាមីខ្លួនផ្ទាល់ និងប្រជាពលរដ្ឋទាំងអស់ត្រូវតែប្រកាន់ខ្ជាប់ក្បួនអនាម័យជានិច្ចផងដែរ។

ជាក់ស្តែង ទាក់ទិនទៅនឹងបញ្ហាមួយនេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល បានធ្វើការបញ្ជាក់ និងពន្យល់ឱ្យប្រជាពលរដ្ឋយល់ច្បាស់ថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងសុខាភិបាល​ បានអំពាវនាវ​ហេីយអំពាវនាវទៀត​ វិធានការក៏បានដាក់ចេញជាហូរហែរច្រេីនរួចហេីយ​ដែរ នៅឡេីយតែការចូលរួមអនុវត្តពីបុគ្គលគ្រប់រូបនៅពេលនេះ​ ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ​ ៣ការពារ​ និង៣កុំ​ រួមជាមួយ និងការចាក់វ៉ាក់សាំងកូវីដ១៩​ ជាពិសេសដូសទី៣ ឫដូសជំរុញនេះ​ជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ​ និងជួយអាយុជីវិតលោកអ្នកបាន។

គ្រប់ប្រទេសទាំងអស់​ មានរកឃេីញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ​ ក្នុងនោះក៏មានកម្ពុជាយេីងដែរ​ ហេីយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ​ ក៏កេីតមានរួចហេីយដែរ​ នៅលេីអ្នកដែលមានជំងឺប្រចាំកាយ​ និងអ្នកដែលមិនបានចាក់​វ៉ាក់សាំង ឫចាក់មិនគ្រប់ដូស ត្រូវតែប្រុងប្រយ័ត្នឱ្យមែនទែន។

អូមីក្រុងកំពុងចរាចរណ៍ក្នុងសហគមន៍យេីងហេីយណា​ ជាពិសេសកន្លែងដែលមានមនុស្សម្នាច្រេីនកុះករ​ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រេីតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រេីនពេកខ្វះការអនុវត្តន៍វិធានការ​ ៣ការពារ​ និង៣កុំ​ ហេីយឱ្យតែយេីងធ្វេសប្រហែស​ លទ្ធភាពនៃការឆ្លង​ គឺមានខ្ពស់ហេីយ។  

បន្ថែមពីនេះ លោកជំទាវ សូមធ្វេីការអំពាវនាវសារជាថ្មី​ យេីងត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ១៩​ ពីពេលនេះតទៅ ដោយត្រូវបន្តអនុវត្ត៖

១.​ នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ១៩​ ឱ្យបានគ្រប់គ្នា​ គ្រប់ដូសមូលដ្ឋាន​ និងដូសជំរុញ​ ឥឡូវនេះ​ កុំបីអាក់ខានឱ្យសោះឡេីយ។

២.​ យកចិត្តទុកដាក់​ បន្តអនុវត្តន៍វិធានការ​ ៣​ ការពារ​ (ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ​ លាងសម្អាតដៃញឹកញាប់​ រក្សាគម្លាតសុវត្ថិភាពពីមួយម៉ែតកន្លះឡេីង)​ និង​ ៣កុំ​ ដូចជា៖

    -​ កាត់បន្ថយការជួបជុំ ដែលវាមានហានិភ័យខ្ពស់ណាស់ក្នុងដំណាក់កាលរាតត្បាតអូមីក្រុងនេះ​ ហេីយហាមអង្គុយជិតៗគ្នាពេក​ ចាំបាច់ត្រូវអនុវត្តគម្លាតសុវត្ថិភាពបុគ្គលតាមការណែនាំរបស់ក្រសួងសុខាភិបាល​ និងអាជ្ញាធរមូលដ្ឋាន។ 

     -​ កុំទៅកន្លែងមនុស្សច្រើន ត្រូវរក្សាគម្លៀតជានិច្ច

៤.​ ករណីប្រសិនបេីមានការសង្ស័យ៖​ អ្នកអាចធ្វេីតេស្តរហ័សដោយខ្លួនឯង​ បេីលទ្ធផលមានវិជ្ជមានកូវីដ១៩​ ត្រូវតែនៅដោយឡែក​ រួមទាំងអនុវត្តន៍ការព្យាបាលនិងថែទាំនៅតាមផ្ទះឱ្យបានហ្មត់ចត់​ ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួន​ ដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាល និងថែទាំតាមផ្ទះ​ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហេីយ​ ឱ្យបានត្រឹមត្រូវ។

៥.​ ចូលរួមផ្សព្វផ្សាយនូវវិធានការការពារខាងលេីដល់ក្រុមគ្រួសារ​ និងសហគមន៍របស់យេីង​ ដេីម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ១៩​ អូមីក្រុងនេះ​ កុំឱ្យរាតត្បាតធំធេង​ឱ្យសោះ​ ពីពេលនេះតទៅ។ 

ប្រភព៖ ក្រសួងសុខាភិបាល

សូមចូលទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]