ហុងកុង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា បុគ្គលិកពេទ្យចិននឹងត្រូវបញ្ជូនទៅកាន់ទីក្រុងហុងកុង ដើម្បីធ្វើតេស្តពលរដ្ឋ មួយលាននាក់ក្នុងមួយថ្ងៃ ខណៈដែលទីក្រុងហុងកុង បាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ករណីឆ្លងមេរោគកូវីដ១៩។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន The Strait Times។
យោងតាមសារព័ត៌មាន Sing Tao Daily បាននិយាយកាលពីយប់ថ្ងៃពុធ (១៦កុម្ភៈ) ដោយសំអាងលើមនុស្សដែលខ្លួនមិនបានកំណត់អត្តសញ្ញាណថា អ្នកដែលប្រឆាំងនឹងត្រូវរងការផាកពិន័យ ១០,០០០ ដុល្លារហុងកុង (១,៧២០ ដុល្លារសិង្ហបុរី) ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណាត់ការនេះគឺជាផ្នែកមួយនៃផែនការដើម្បីធ្វើតេស្តដ៏ធំនៅក្នុងទីក្រុងទាំងមូល ដែលជាយុទ្ធសាស្ត្រមួយដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចិន ខណៈដែលមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ កំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃមេរោគដ៏លំបាកបំផុតរបស់ខ្លួន។
បើតាមសារព័ត៍មាន HK01 បាននិយាយថា ការធ្វើតេស្តទូទាំងទីក្រុង នឹងចាប់ផ្តើមនៅដើមខែមីនា ហើយនឹងធ្វើឡើងម្តងក្នុងមួយសប្តាហ៍សម្រាប់រយៈពេល 3សប្តាហ៍ ទោះបីជាហុងកុង និងចិនដីគោក នៅតែពិភាក្សាលម្អិតក៏ដោយ នេះបើយោងតាមរបាយការណ៍។
តំណាងរដ្ឋាភិបាលហុងកុង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ ការផ្ទុះឡើងនៅលើដីគោកត្រូវបានទប់ស្កាត់ដោយជោគជ័យតាមរយៈការធ្វើតេស្ដញឹកញាប់ និងទ្រង់ទ្រាយធំ ប៉ុន្តែប្រទេសចិនមិនដែលប្រើវិធានការនេះក្នុងការផ្ទុះឡើងនៃទំហំនេះទេ។
ក្នុងនោះដែរ ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវឱ្យទីក្រុងដែលមានប្រជាជនប្រហែល ៧.៥ លាននាក់ ចាត់វិធានការ «ចាំបាច់ទាំងអស់» ដើម្បីទប់ស្កាត់មេរោគកូវីដ១៩ ខណៈដែលការរីករាលដាលកាន់តែធំ - ដែលបានកើតមានឡើងបន្ទាប់ពីខែនៃការគ្មានមេរោគ - ធ្វើឱ្យប៉ះពាល់វិធានការកម្ចាត់កូវីដ១៩ របស់ប្រទេសចិន៕
ចំនួនអ្នកឆ្លងនៅហុងកុង បន្តកើនឡើងជាកំណត់ត្រាថ្មី ដោយមានករណីថ្មីចំនួន ៤,២៨៥ ករណី នៅថ្ងៃពុធនេះ ក៏ដូចជាការឆ្លងបឋមចំនួន ៧,០០០ ករណី។ក្នុងនោះ មានអ្នកជំងឺ ១៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ - ជាមនុស្សពេញវ័យ - ហើយមន្រ្តីបានប្រកាសថាមានអ្នកស្លាប់ចំនួន ១០នាក់រួមទាំងក្មេងស្រីអាយុ ៣ ឆ្នាំ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]