រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត ឈ្មោះពិត ខែម ប៊ុនថៃ ជាតារាប្រុសម្នាក់ ក្នុងចំណោមតារាខ្មែរល្បីឈ្មោះផ្សេងទៀត ដែលរក្សាបានកេរ្ត៍ឈ្មោះខ្លួន នៅតែល្បី ខណៈប្រឡូកក្នុងវិថីសិល្បៈអស់ពេលច្រើនឆ្នាំ ខណៈពេលនេះ រូបលោក ក៏ហក់លោត ក្លាយជាអ្នកជំនួយក្នុងវិស័យអចលទ្រព្យលក់ដីឡូតិ៍ម្នាក់ផងដែរ។

មិនត្រឹមតែជោគជ័យលើវិថីការងារ ការរកស៊ីប៉ុណ្ណោះទេ ថ្មីៗនេះ តារាចម្រៀង ខេមរៈ សិរីមន្ត ក៏ទទួលដំណឹងល្អ និងអបអរសាទរជាខ្លាំង ព្រោះតារាចម្រៀងរូបនេះ ត្រូវព្រះមហាក្សត្រនៃកម្ពុចា ត្រាស់បង្គាប់ផ្តល់គោរមងារ ជាឧកញ៉ា ថែមទៀតផង ធ្វើឲ្យមហាជនខ្មែរ ចូលរួមអបអរសាទរ និងរីករាយជំនួសជាពន់ពេក៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
  តារាចម្រៀងប្រុស ខេមរៈ សិរីមន្ត
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត