វៀតណាម៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងតាមប្រភពពីគេហទំព័រសារព័ត៌មាន Zing New របស់វៀតណាម ប្រទេសចិននឹងផ្អាកសកម្មភាពនាំចេញ និងនាំចូលតាមច្រកទ្វារអន្តរជាតិលេខ២ Kim Thanh - Lao Cai ព្រំប្រទល់ជាមួយវៀតណាម ដើម្បីបង្ការការឆ្លងកូវីដ១៩។

យ៉ាងណាមិញ ការបិទច្រកព្រំដែននេះ គឺដោយសារតែភាគីចិនគ្រោងបិទស្រុក Ha Khau ដើម្បីធ្វើតេស្ដសាកល្បងប្រជាជនទាំងមូល ហើយទន្ទឹមនឹងនោះ ស្នើឱ្យភាគីវៀតណាមសហការផ្អាកសកម្មភាពនាំចេញតាមច្រកទ្វារអន្តរជាតិលេខ២ Kim Thanh ក្នុងគោលបំណងកាត់បន្ថយហានិភ័យនៃការឆ្លង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែរថា គិតត្រឹមម៉ោង៨ និង១៥នាទី ព្រឹកថ្ងៃសុក្រ ទី១៨ ខែកុម្ភ: ឆ្នាំ២០២២នេះ ប្រទេសវៀតណាមមានករណីឆ្លងកូវីដ១៩សរុបកើនឡើងដល់ទៅ២,៦៤៣,០៣៤នាក់ ខណ:ដែលប្រទេសចិនមានករណីឆ្លងចំនួន១០៧២៨៨នាក់តែប៉ុណ្ណោះ៕

  ច្រកទ្វារអន្តរជាតិលេខ២ Kim Thanh - Lao Cai
ករណីឆ្លងនៅប្រទេសជុំវិញពិភពលោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]