ភ្នំពេញ៖ ដើម្បីអបអរជាមួយនឹងការដាក់លក់ជាផ្លូវការ និងមានការគាំទ្រច្រើនពីអតិថិជន ហើយក៏ដើម្បីឲ្យអតិថិជន សាមសុង ទាំងអស់ទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងស្មាតហ្វូនលំដាប់ថវិកា Galaxy A03 ស៊េរីឆ្នាំ 2022 ដែលមានគុណភាពខ្ពស់ហួសពីការរំពឹងទុកទៀតនោះ ក្រុមហ៊ុននៅបន្តបន្ថែមជូននូវកម្មវិធីប្រូម៉ូសិនថែមជូនកាតាបស្ពាយដ៏ស្រស់ស្អាត រាល់ពេលទិញ Galaxy A03 ស៊េរីឆ្នាំ 2022 តាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការ ទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សGalaxy A03 ស៊េរីថ្មី ឆ្នាំ2022 ដែលក្រុមហ៊ុន សាមសុង ដាក់លក់លើទីផ្សារនាពេលនេះ គឺពិតជាស្មាតហ្វូនលំដាប់ថវិកា ដែលមានគុណភាពខ្ពស់ពិតមែនដែលមាន កាមេរ៉ាថតរូបបានច្បាស់ស្អាត ប្រើធន់មិនងាយខូច មានកម្លាំងថាមពលថ្មខ្លាំង និងជាជម្រើសស្មាតហ្វូនលំដាប់ថវិកាដំបូងគេដែលអាចជឿទុកចិត្តបាន។
ស្តាប់ហើយជឿតែ 90% សិនចុះ សម្រាប់ 10% ទៀតលោកអ្នកអាចមើលពីលក្ខណៈសម្បត្តិពិសេសៗ (Specs) ទើបដឹងច្បាស់ដោយខ្លួនឯង! លើកនេះ Galaxy A03 ស៊េរីថ្មី ឆ្នាំ2022 ត្រូវបានផលិតឡើងមកជាមួយនឹង៖
- កាមេរ៉ាក្រោយ៖ ទំហំ 48 MP
- ទំហំអេក្រង់៖ 6.5”
- ថាមពលថ្ម៖ 5000 mAh
- អង្គផ្ទុកទិន្នន័យ៖ 32GB / 64GB
- អង្គចងចាំ៖ 3GB / 4GB
- តម្លៃ៖ $139 (3/32GB) / $159 (4/64GB)
ម៉េចដែរ? តម្លៃប៉ុណ្ណឹង! មិនជឿសាកមើលទៅដឹងហើយ
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32៕
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]