តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះតារាចម្រៀងជ្រកក្រោមទ្រនំផលិតកម្មរាមអ្នកនាង មាស សុខសោភា ឬដែលមហាជន ពុកម៉ែ បងប្អុនបានស្គាល់តាមរយ:ការបកស្រាយចម្រៀងជាច្រើនបទបានយ៉ាងពិរោះនោះ បានសាងភាពភ្ញាក់ផ្អើលដល់មហាជន ព្រមទាំងអ្នកគាំទ្រជាខ្លាំង ក្រោយបានបង្ហាញរូបថតប៉ុន្មានសន្លឹក បញ្ចេញសម្រស់ដ៏ស្រស់ស្អាតខ្លាំង រហូតទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ

យ៉ាងណាមិញ នៅក្នុងរូបថតប៉ុន្មានប៉ុស្តិ៍នោះ តារាចម្រៀងស្រីសម្លេងផ្អែមពិរោះម្ចាស់បទដើមឈើស្នេហ៍ អ្នកនាង មាស សុខសោភា បានបង្ហាញសម្រស់ដ៏ស្រស់ស្អាតក្នុងឈុតអាវស្បែកពណ៌ប្រផេះ អមដោយការផាត់មុខ និងធ្វើសក់យ៉ាងស្រស់ស្អាត ព្រមទាំងបបូរមាត់ពណ៌ក្រហមឌិត មើលមួយភ្លែតចាប់ភ្លឹកសម្រស់របស់តារាស្រីរូបនេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា គិតមកទល់នឹងឆ្នាំ២០២២នេះ អ្នកនាង មាស សុខសោភា មានវ័យ៣៧ឆ្នាំហើយ ខណ:ដែលតារាស្រីស្រុកកំណើតនៅខេត្តកំពង់ស្ពឺរូបនេះ មានថ្ងៃកំណើតនៅថ្ងៃទី២៩ មករា ឆ្នាំ១៩៨៤ រីឯសម្រស់វិញនៅតែស្រស់ស្អាតដដែល៕

ចង់ឃើញថាតើអ្នកនាង មាស សុខសោភា ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

តារាចម្រៀងមាស សុខសោភា
តារាចម្រៀងមាស សុខសោភា
តារាចម្រៀងមាស សុខសោភា
តារាចម្រៀងមាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]