ថៃ៖ ថ្មីៗនេះ តារាប្រុស លោក Tle Thanaphon បានចេញមកបើកបង្ហាញ​អំពី​បញ្ហា​កន្លងមករបស់ខ្លួន នៅក្នុងកម្មវិធីជជែកកម្សាន្តមួយ ដោយត្រូវបានសម្ភាសន៍ អំពីពេលវេលានៅក្នុងព.ន្ធ.នា.គារ ក្រោយ​ពី​កាត់​ទោ.ស​ ឲ្យ​ជាប់​រយៈ​ពេល​១​ឆ្នាំ។

នៅក្នុងនោះដែរ តារាប្រុស លោក Tle Thanaphon បានសារភាពថា ដំបូងឡើយ គឺត្រូវជាប់រហូតដល់ទៅ ៥ ឆ្នាំ ប៉ុន្តែបន្ទាប់ពីបានចូលមកសារភាព នៅក្នុងភាពជាម្ចាស់ខ្លួន ក៏ត្រូវបានកាត់បន្ថយ​ពាក់​កណ្តាល​ មក​នៅត្រឹម​ ២​ឆ្នាំ ​៦ខែ ហើយរូបលោក ក៏បានដាក់បណ្តឹងឧទ្ធរណ៍ទៅវិញ ដែលនៅមកសល់់ត្រឹម ​១​ឆ្នាំ ព្រោះ​មិន​ច្បាស់​ថា ​នរណា​ជាអ្នកធ្វើខុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ មុននឹងពេលនឹងជាប់់ រូបលោកថែមទាំងបាន ហាត់សមគ្រប់យ៉ាង ជាមួយសេរីភាពមានដែនកំណត់ ហាត់​សម​អត់​ញ៉ាំអាហារ ក៏ដូចជា សេរីភាពក្នុងការញ៉ាំ ដេក និងមើល ដោយមានតែរបងខ្ពស់ និងលួសបន្លាតែប៉ុណ្ណោះ ដែលអាចមើលឃើញ។ 

អ្វីដែលសំខាន់នោះគឺ នៅថ្ងៃដំបូងដែលបានឈានចូល តារាប្រុសរូបនេះ បានបង្ហាញពីអារម្មណ៍ភ័យខ្លាច មិនដឹងថាជួបរឿងអ្វីខ្លះ ហើយជីវិតនឹងទៅ​​ជា​យ៉ាង​ណា នឹងត្រូវ​រស់​នៅ​យ៉ាង​ម៉េចទៀតផង។ តែទោះជាយ៉ាងណា នៅពេលបាននៅទីនោះ រូបលោក បានបញ្ជាក់ថា បានធ្វើឲ្យលោកស្គាល់ពីជីវីតខ្លួនឯងកាន់ខ្លាំងឡើង ក៏ដូចជាស្គាល់ពាក្យថា គ្រប់គ្រាន់សម្រាប់ជីវិតផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Tle Thanaphon
Tle Thanaphon
Tle Thanaphon
Tle Thanaphon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]