ថៃ៖ ក្មេងប្រុស អាយុ១២ ឆ្នាំម្នាក់ បានសម្តែងតន្ត្រីនៅលើ Facebook Live ដើម្បីរៃអង្គាសប្រាក់សម្រាប់ធ្វើពិធីបុណ្យសពឪពុករបស់ខ្លួន ដែលបានស្លាប់ដោយសារជំងឺមហារីកកាលពីដើមខែនេះ។
ក្មេងប្រុស ឈ្មោះ Nong Gun បាននិយាយថា រូបគេជាតន្ត្រីករតាមចិញ្ចើមផ្លូវ តាំងពីអាយុ ៥ឆ្នាំ ហើយប្រាក់ដែលរកបានពីការសម្តែងគឺរូបគេយកទៅផ្គត់ផ្គង់ដល់ការសិក្សា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្មេងប្រុសកម្សត់រូបនេះ ត្រូវបានចិញ្ចឹមដោយឪពុកទោលម្នាក់ឈ្មោះ Chatchai Khiewsen និងមានបងប្អូនប្រុសពីរនាក់ និងបងស្រីម្នាក់។ ក្មេងប្រុស អាយុ១២ ឆ្នាំរូបនេះ បាននិយាយថា ខ្លួនចង់ជួយឪពុក ដែលខិតខំប្រឹងប្រែង ដើម្បីចិញ្ចឹមកូនទាំងបួន។
បន្ទាប់ពីឪពុកលោក Chatchai ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកដំណាក់កាលទី៤ ក្មេងប្រុសជាកូន Nong Gun បានធ្វើការសម្តែងចម្រៀង ឡាយផ្ទាល់នៅនៅលើបណ្តាញសង្គម ដើម្បីឱ្យរកប្រាក់បង់ថ្លៃព្យាបាលឪពុករបស់ខ្លួន។
តែជាអកុសលអី ឪពុកក្មេងប្រុសរូបនេះ បានស្លាប់ដោយសារជំងឺ នៅថ្ងៃទី ៤ ខែកុម្ភៈ កន្លងទៅនេះ។ សពរបស់ឪពុករបស់កុមារកំសត់រូបនេះ ត្រូវបានបូជានៅវត្ត Charoen Thammaram ក្នុងសង្កាត់ Sai Mai ក្រុងបាងកកនៅថ្ងៃទី១៤ខែកុម្ភៈ។
ក្រោយពីឪពុកលោកទទួលមរណភាព Nong Gun បាន Live នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីរៃអង្គាសប្រាក់សម្រាប់ថ្លៃបុណ្យសពឪពុក។Nong Gun បាននិយាយមុន ពេលសម្តែងជាឧបករណ៍ភ្លេងនៃបទចម្រៀងប្រជាប្រិយរបស់ថៃ ខណៈព្យាយាមទប់ទឹកភ្នែក ពោលថា៖ «ឪពុករបស់ខ្ញុំបានស្លាប់ហើយ»។ គណនីធនាគាររបស់ Nong Gun សម្រាប់ការទទួលការឧបត្ថម្ភ បានបិទ បន្ទាប់ពីបូជាសពឪពុករួច។ ទន្ទឹមនោះដែរ ក្មេងប្រុសរូបនេះ បានថ្លែងអំណរគុណដល់ប្រជាជន សម្រាប់ការបរិច្ចាគជួយដល់ថ្លៃបុណ្យសពឪពុកខ្លួន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]