ភ្នំពេញ៖ អាចនិយាយបានថា នេះជាលើកដំបូងហើយដែលប្រទេសកម្ពុជា បានរៀបចំកម្មវិធីយុវតីវ័យក្មេងអន្តរជាតិកម្ពុជា (Miss Preteen International Cambodia)។ ពិតណាស់ កម្មវិធីនេះជាកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ ដែលផ្ដល់ជូនដល់ប្អូនៗយុវតីបានបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួននៅលើឆាកមួយនេះ ដើម្បីបំពេញបំណងប្រថ្នាក្លាយជាបវរកញ្ញាផងដែរ។

ជាមួយគ្នានេះដែរ បេក្ខភាពដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យប្រកួត Miss Preteen International Cambodia គឺតម្រូវអោយមានអាយុចាប់ពី១១ឆ្នាំ ទៅ ១៤ឆ្នាំ និងមានកម្ពស់ចាប់ពី ១៥២cm ​ឡើងទៅ។ ហើយកម្មវិធីMiss Preteen International Cambodia នឹងរៀបចំដោយក្រុមការងារ Miss Teen International Cambodia (MTIC)។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ពីកម្មវិធីយុវតីវ័យក្មេងអន្តរជាតិកម្ពុជា ចង់ផ្តោតសំខាន់ទៅលើសម្រស់ សមត្ថភាពសិល្បៈ​ និងចំណេះដឹងផ្សេងៗដែលបេក្ខភាពគ្រប់រូបមាន។ ដើម្បីដាក់ពាក្យ អ្នកអាចបញ្ជូនចូលមកផេក Miss Preteen International Cambodia នូវព័ត៌មានខាងក្រោម៖

១. ឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត និង លេខទូរស័ព្ទ

២. រូបថតមួយចំហរខ្លួនមួយសន្លឹក និងរូបថត Selfie មួយសន្លឹក

៣. សាលារៀន

៤. ទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ន

ដើម្បីកាត់បន្ថយការជួបជុំគ្នា យើងទទួលពាក្យតាមអនឡាញតែប៉ុណ្ណោះ៕

កម្មវិធីយុវតីវ័យក្មេងអន្តរជាតិកម្ពុជា (Miss Preteen International Cambodia)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]