ខេត្តកំពង់ឆ្នាំង៖ កាលពីពេលថ្មីៗកន្លងទៅនេះ កំពង់ផែសាឡាងដរទទឹង កំពង់ឆ្នាំង-កំពង់លែង ដែលពីមុនដាក់នៅកំពង់ផែថ្ម ដែលមានទីតាំងស្ថិតនៅក្នុងភូមិទី៦ សង្កាត់ខ្សាមនោះ ត្រូវបានផ្លាស់មកដាក់នៅចំណុចកំពង់ផែចាស់ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងវិញហើយ ដើម្បីសម្រួលការងារចម្លងរថយន្តថ្នាក់ដឹកនាំឆ្លងទៅធ្វើការងារនៅក្នុងស្រុកកំពង់លែង នេះបើតាមប្រភពពីសារព័ត៌មានក្នុងស្រុក Fresh New។

យ៉ាងណាមិញ ក្រោយអាជ្ញាធរក្នុងមូលដ្ឋានបានធ្វើការផ្លាស់ប្តូរទីតាំងកំពង់ផែសាឡាងខាងលើរួចមក ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងជាអ្នកធ្វើដំណើរចុះឡើងរៀងរាល់ថ្ងៃនោះ បានសម្ដែងទឹកចិត្តសប្បាយចិត្តគ្រប់ៗគ្នាព្រោះថា កំពង់ផែថ្មមានច្រាំងទន្លេខ្ពស់ណាស់នៅក្នុងរដូវប្រាំង ការដឹកជញ្ជូនទំនិញចុះនិងឡើងសាឡាងដរពិតជាលំបាក ហើយបើរថយន្តដឹកទំនិញគឺត្រូវបង់ភាស៊ីជូនក្រុមហ៊ុន ភាស៊ីចំណតរថយន្ដក្នុងខេត្តមួយតង់ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងភ្ញៀវទេសចរណ៍ទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

ប្រភព៖: ទំព័រហ្វេសប៊ុកFresh New

រូបតំណាង
  កំពង់ផែសាឡាងដរទទឹង កំពង់ឆ្នាំង-កំពង់លែង
  កំពង់ផែសាឡាងដរទទឹង កំពង់ឆ្នាំង-កំពង់លែង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]