ភ្នំពេញ៖ ជាថ្ងៃដែលគ្រប់បណ្តាអ្នកបញ្ជាទិញកង់បីអគ្គិសនី ពីក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ដែលជាក្រុមហ៊ុនមានបុត្រសម្ព័ន្ធរួមជាមួយក្រុមហ៊ុនថាដា (TADA) ទន្ទឹងរង់ចាំ កាលពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២២ ក្រុមហ៊ុន បានរៀបចំពិធីប្រគល់កង់បីអគ្គិសនី អនៀន ធីវ័ន ជាផ្លូវការ នៅសាលតាំងបង្ហាញកង់បី អគ្គិសនី អនៀន ធីវ័ន តាមបណ្តោយផ្លូវ ១៩៨៦ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទាំងអ្នករៀបចំកម្មវិធី អ្នកដែលបានបញ្ជាទិញ ព្រមទាំងបុគ្គលិក ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធីទាំងអស់ បានសម្តែងសេចក្តីត្រេកអរ និងមានមោទនភាពយ៉ាងខ្លាំង ចំពោះការប្រគល់កង់បីអគ្គិសនី អនៀន ធីវ័ន ដល់អ្នកដែលបានបញ្ជាទិញ ក៏ដូចជាការប្រកាសដាក់ឲ្យចរាចរណ៍កង់បីអគ្គិសនី អនៀន ធីវ័ន នៅលើដងផ្លូវ ដោយចាប់ផ្តើមពីទីកុ្រងភ្នំពេញ និងក្រុងតាខ្មៅ និងឆ្ពោះទៅកាន់ខេត្តគោលដៅមួយចំនួនក្នុងពេលឆាប់ៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក លី ដេវីដ នាយកគ្រប់គ្រងផ្នែក យានជំនិះអគ្គិសនី នៃក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី បានមានប្រសាសន៍ថា
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី នឹងប្រគល់កង់បីអគ្គិសនី ដល់អ្នកដែលបានបញ្ជាទិញ តាមពេលវេលា និងការរៀបចំជូនជាបន្តបន្ទាប់ចាប់ពីពេលនេះតទៅ។ អ្នកដែលបានបញ្ជាទិញមុន មានសិទ្ធិអាទិភាពទទួលបានកង់បីអគ្គិសនី អនៀន ធីវ័ន មុនគេ។
ធ្វើដំណើរឆ្ពោះទៅមុខជាមួយគ្នាដើម្បីបរិស្ថានបៃតង ដែលជួយកាត់បន្ថយការបំពុលឧស្ម័នមិនល្អពីយានជំនិះទៅកាន់ស្រទាប់ផែនដី។ អរគុណសម្រាប់ការគាំទ្រ និងការចាប់អារម្មណ៍របស់លោកអ្នកចំពោះផលិតផលកង់បីអគ្គិសនី អនៀន ធីវ័ន ដែលមិនត្រឹមតែជួយដល់បរិស្ថាន តែក៏បានផ្តល់ផលចំណេញជាច្រើន ដោយអ្នកប្រើប្រាស់នឹងជាងមុន ពុំចំណាយលើថ្លៃជួសជុល និងពុំមានប្តូរប្រេងម៉ាស៊ីនប្រចាំខែ ហើយប្តូរអាគុយ ចំណេញជាងការប្រើហ្គាស ឬសាំង ក្នុងមួយខែដល់ទៅ ២០% ទៅ ៤០ % និងចំណេញរាប់រយដុល្លារក្នុងមួយឆ្នាំៗ។ លើសពីនេះទៅទៀត រាល់អតិថិជនដែលប្រើកង់បីអគ្គិសនី អនៀន ធីវ័នទាំងអស់នឹងមានសិទ្ធិក្លាយជាអ្នកបើកបរអតិថិភាពខ្ពស់របស់កម្មវិធីថាដា (TADA) ដែលជាកម្មវិធីដឹកអ្នកដំណើរមិនកាត់កម្រៃជើងសារពីអ្នកបើកបរដើម្បីជួយឲ្យពួកគាត់រកចំណូលបានកាន់តែច្រើនជាងមុន។ ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន អៀន ម៉ូប៊ីលីធី នឹងបង្ហាញរូបរាងយានជំនិះថ្មីៗបន្ថែមនៅលើទីផ្សារជាសាធារណៈជាបន្តបន្ទាប់ដោយគ្រោងបញ្ចេញកង់បីអគ្គិសនីនៅលើទីផ្សារកម្ពុជាដល់ទៅ 5000 គ្រឿង សម្រាប់ផែនការលក់ក្នុងឆ្នាំ ២០២២ និងកំពុងសិក្សាលទ្ធភាពក្នុងការនាំចេញកង់បីអគ្គិសនីទៅបណ្តាប្រទេសក្នុងតំបន់អាស៊ី ឥណ្ឌា និងបណ្តាប្រទេសនៅតំបន់អាហ្រ្វិកជាដើម។
ទាំងនេះ គឺជាមោទនភាពថ្មីមួយសម្រាប់កម្ពុជាដែលមានរោងចក្រតំឡើង និងផលិតនៅកម្ពុជា ហើយអាចចរាចរណ៍នៅទីផ្សារកម្ពុជា ជាមួយនឹងស្ថានីយ និងអនុស្ថានីយប្តូរអាគុយនៅទីក្រុងភ្នំពេញ ក្រុងតាខ្មៅ និងឆ្ពោះទៅកាន់បណ្តាខេត្តជាច្រើនតាមផែនការស្នូលរបស់ក្រុមហ៊ុន។ ហើយក្នុងពេលឆាប់ៗ ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី គ្រោងនឹងចេញយានជំនិះថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹង តម្រូវការទីផ្សារយានជំនិះនៅកម្ពុជា ក៏ដូចជាសមស្របទៅនឹងនិន្នាការនៃការផ្លាស់ប្តូររបស់ពិភពលោក ដែលងាកមកប្រើយានយន្តអគ្គិសនីនៅដងវិថីរាប់រយលានគ្រឿងនៅទូទាំងសកលលោកគិតត្រឹមឆ្នាំ២០២៥ និង ២០៣០ ខាងមុខ ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ក៏សូមថ្លែងអំណរគុណដល់ដៃគូសហការជាច្រើនរបស់យើងជាច្រើនដែលមានដូចជា៖
1. ធនាគារ ស៊ិន ហាន
2. ផ្សារទំនើប Fairplus Supermarket
3. ក្រុមហ៊ុន PTT
4. ម៉ាត Circle K
នេះជាការចាប់ផ្តើមទំព័រនៃការផ្លាស់ប្តូរដ៏អស្ចារ្យមួយសម្រាប់កម្ពុជា ក្នុងការឆ្ពោះទៅកាន់ អនាគតនៃយានជំនិះគ្មានផ្សែងបំពុល។ ចាប់ផ្តើមថ្ងៃនេះ ដើម្បីកម្ពុជា និងពិភពលោករបស់យើងកាន់តែប្រសើរសម្រាប់បច្ចុប្បន្ន និងអនាគតមនុស្សជំនាន់ក្រោយ។
សម្រាប់ព័ត៌មានបន្ថែម ឬស្វែងយល់ពីកម្មវិធីបញ្ចុះតម្លៃពិសេសសូមទំនាក់ទំនង៖ 012/015/067 26 26 86 ឬផ្ញើសារតាមរយៈ Facebook Page: Onion Mobility
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]