ថៃ៖ ចាប់តាំងពីនៅលីវអស់មួយរយៈ ក្រោយពី​បែក​បាក់​ជាមួយ​អតីត​ស្វាមី​ កាលពី​ឆ្នាំមុន ក្រឡេកឃើញថា ជីវិតឯកជនរបស់ តារាស្រី Nine Chanutra កាលពីថ្មីៗនេះ កាន់តែស្រស់បំព្រង ជាមួយនឹងការបង្ហាញពីទិដ្ឋដ៏រីករាយ និងធ្វើឲ្យមនុស្សជាច្រើនកាន់តែតាមដាន ។

ក្នុងនោះដែរ តារាស្រី Nine បានបញ្ចេញនូវវីដេអូ បង្ហាញឲ្យឃើញពី បាច់ផ្កាកុលាបដ៏ស្រស់ស្អាត ដែលទទួលបានជាកាដូ ក្នុងឱកាសថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ព្រមជាមួយនឹងសារសរសេរថា​ ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Nine Chanutra

ជាពិសេស តាមរយៈការបង្ហោះមួយទៀត តារាស្រីរូបនេះ ថែមទាំងបានលើកឡើងថា ប្រហែលជាមនុស្សជាច្រើន ពិតជាមិនចង់បានផ្កាអ្វីទេ គឺគ្រាន់តែចង់ឲ្យមានការយកចិត្តទុកដាក់ ដើម្បីឲ្យដឹងថាខ្លួនឯងមានភាពសំខាន់។ យ៉ាងណាមិញ គឺនៅមិនទាន់ដឹងនៅឡើយទេថា អ្នកណាដែលជាអ្នកឲ្យកាដូមួយនេះទៅដល់ តារាស្រី Nine ដែលធ្វើឲ្យនាងស្នាមញញឹមដ៏មានក្ដីសុខ ខណៈដែលហ្វេនៗជាច្រើនកំពុងសង្ស័យថា ប្រហែលជាមនុស្សពិសេសនិងអាចក្លាយជាគូស្នេហ៍ថ្មីរបស់នាង ទៀតផង៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Nine Chanutra
Nine Chanutra
កាដូផ្ការបស់ Nine Chanutra
កាដូផ្ការបស់ Nine Chanutra
Nine Chanutra
Nine Chanutra
Nine Chanutra

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]