ភ្នំពេញ៖ ពិតណាស់ សព្វថ្ងៃ អតីតបវរកញ្ញា Miss Grand Cambodia ២០២០ កញ្ញា លីវ ជីលី កំពុងតែទទួលបាននូវប្រជាប្រិយភាពហក់ឡើងគួរឲ្យកត់សម្គាល់ ខណៈដែលបវរកញ្ញា រូបនេះ មមាញឹកនឹងការថតស្ពត ក៏ដូចជាសម្អាងការផ្សេងៗសឹងតែគ្មានពេលសម្រាក។

ជាមួយគ្នានេះ ក្រៅពីសមត្ថភាពដ៏សម្បូរបែបនេះហើយ បវរកញ្ញារូបនេះ បានទាក់ទាញទៅលើរូបសម្រស់ដ៏គួរឲ្យចាប់អារម្មណ៍ បើមើលទៅលើរូបរាងវិញ ឃើញថាខ្ពស់ស្រលះ ហើយមានដងខ្លួនស្អាតផងដែរ។ មិនតែប៉ុណ្ណោះលីវ ជីលី ត្រូវបានមហាជនជាច្រើនដឹងថានាងមាន សម្រស់ស្រស់ស្អាតពីធម្មជាតិពិតៗទៀតផង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ជាក់ស្ដែង បើក្រលេកទៅមើល រូបភាពថ្មីៗនេះ ដែល ជីលី ទើបតែបង្ហោះជាមួយនឹងការតុបតែងខ្លួនក្នុងឈុតប្រពៃណីបុរាណ តុបតែងមុខយ៉ាងស្អាតស្រស់ស្រទន់ ថែមទាំងមានលំអរគ្រឿងអលង្ការពណ៌មាស រំលេចសៀតផ្កានឹងត្រជៀកបន្ថែមទៀត ធ្វើឲ្យ លីវ ជាលី ពិតជាស្អាតប្លែក ទាក់ទាញសមសួនខ្លាំងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

លីវ ជីលី
លីវ ជីលី
លីវ ជីលី
លីវ ជីលី
លីវ ជីលី
លីវ ជីលី
លីវ ជីលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]