ក្រុងព្រះសីហនុ៖ «វាត្រូវការការចូលរួមពីភូមិមួយ ដើម្បីសម្អាតភូមិមួយឱ្យស្អាត»។ នេះគឺជាគោលការណ៍មួយដែលដឹកនាំក្រុមហ៊ុន TONTOTON ក្នុងការបង្កើតដំណោះស្រាយសហគមន៍បែបច្នៃប្រឌិត ដែលមានសមត្ថភាពអាចលុបបំបាត់សំណល់​ប្លាស្ទិករាប់ពាន់តោនពីបរិស្ថានធម្មជាតិ ដែលមិនអាចកែច្នៃឡើងវិញបានក្រោយពេលប្រើប្រាស់រួច ហើយរារាំងវាមិនឱ្យហូរចូលទៅដល់សមុទ្រ។ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្អាត យុទ្ធនាការអប់រំ និងលើកកម្ពស់ការយល់ដឹងបែបបរិយាប័ន្នត្រូវ​បាន​រៀប​ចំឡើង​ តាម​រយៈការប្រជុំតាមភូមិ និងសាលារៀន ការជួបជុំសង្គមរបស់ក្រុមអ្នកប្រមូលសំរាម ការចែកចាយផ្ទាំងរូបភាព និងខិត្តប័ណ្ណផ្សព្វផ្សាយ ក៏ដូចជាការដាក់រូបសញ្ញាដែលមានភាពទាក់ទាញនៅតាមដងទង់ជាតិ និងស្ទីគ័រតំណាងឱ្យទឹកដីស្អាតដែលមានពណ៌បៃតងខៀវដិតច្បាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Barak Ekhstein ដែលជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន TONTOTON បានមានប្រសាសន៍ថា

លោក​បានមានប្រសាសន៍​បន្ថែម​ថា​៖

ដោយ​បានមើលឃើញពី​ភាពជោគជ័យនៃគម្រោង​នៅក្នុងប្រទេសវៀតណាម ក៏ដូចជានៅក្នុងប្រទេសកម្ពុជានាពេលនេះ កម្មវិធីឥណទានប្លាស្ទិក TONTOTON ដែលបានចាប់ផ្តើមធ្វើការប្រមូល និងសម្អាតនៅតាមភូមិចំនួន ៣ ក្នុងក្រុងព្រះសីហនុ លើ​កាកសំណល់ប្លាស្ទិក​ប្រមាណ ១៨០ តោនក្នុងរយៈពេលបីខែដំបូងនៃកិច្ចប្រតិបត្តិការ នឹងធ្វើការបង្ហាញពីភាពជោគជ័យនៃសកម្មភាព និងធ្វើបទបង្ហាញពីផែនការរួមនៃការតភ្ជាប់គ្នារវាងភូមិ និងសហគមន៍ក្រោមគោលដៅរួមមួយហោថា «ឆ្នេរ​សមុទ្រគ្មានប្លាស្ទិក» តាមរយៈកម្ម​វិធី​សម្ពោធឱ្យដំណើរការដែលបានប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

ក្រោមប្រធានបទ «សន្និសីទសម្ពោធដាក់ឱ្យដំណើរការដំណោះស្រាយសហគមន៍ ដើម្បីឆ្នេរសមុទ្រគ្មានប្លាស្ទិក» ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងរួមគ្នារវាងក្រសួងបរិស្ថាន រដ្ឋាភិបាលខេត្តព្រះសីហនុ ស្ថានទូតជប៉ុន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អង្គការ UN-Habitat អង្គការ Global Plastic Action Partnership ក្រុមហ៊ុន ClimeCo ដែលជាក្រុមហ៊ុនឧបត្ថម្ភគាំទ្រក្រុមហ៊ុន Chip Mong Insee ជាក្រុមហ៊ុនដៃគូដំណោះស្រាយ បណ្តាអង្គការក្រៅ​រដ្ឋាភិបាល ក្រុមហ៊ុនឯកជន ដៃគូ ប្រព័ន្ធផ្សព្វផ្សាយនានា និងជាពិសេសសមាជិកសហគមន៍។

លោក Kristin Hughes អង្គការ Global Plastic Action Partnership (GPAP) បាននិយាយថា​៖

«ឆ្នេរសមុទ្រគ្មានប្លាស្ទិក» លុបបំបាត់​ចន្លោះប្រហោងក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក ទន្ទឹមនឹងការផ្តល់ភាពអង់អាចទៅដល់សហគមន៍មូលដ្ឋាន។ តាមរយៈការផ្តោតលើសំណល់ប្លាស្ទិកដែលមិនអាចកែច្នៃឡើងវិញបានក្រោយពេលប្រើប្រាស់រួច អ្វីគ្រប់យ៉ាងដែលទីផ្សារកែច្នៃប្រើប្រាស់ឡើងវិញមិនអាចទទួលយកមកវិញ នឹងត្រូវបានគ្រប់គ្រងដោយប្រព័ន្ធរបស់ក្រុមហ៊ុន TONTOTON។ កម្មវិធីនេះ​ផ្តោតគោលដៅលើទីតាំងតំបន់ឆ្នេរដែលទទួលរងការបំពុលខ្លាំងបំផុត ដែលជាធម្មតាមិនត្រូវបានគ្រប់គ្រងដោយរមណីយដ្ឋាន ឬអាជីវកម្មឯកជន និងនៅក្រៅក្រសែភ្នែករបស់អ្នកទេសចរ។ ទន្ទឹមនឹងនោះដែរ ប្រព័ន្ធគ្រប់​គ្រង​របស់​ក្រុម​ហ៊ុន TONTOTON ក៏មានសកម្មភាពសហគមន៍មូលដ្ឋាន ដែល​រួម​មាន​ការលើកកម្ពស់ការយល់ដឹង ការប្រជុំសហគមន៍ក្នុងព្រឹត្តិការណ៍នានា ការដាក់រូបសញ្ញា ការចូលរួមរបស់អ្នកប្រមូលសំរាម និងកិច្ចសហប្រតិបត្តិការពហុភាគី ដែលនឹងផ្តល់​ផល​វិជ្ជមាន​ និងទ្រទ្រង់កម្មវិធីប្រកបដោយនិរន្តរភាព។

ការមើលមិនឃើញ និងមិនគិតគូរ - ជា​ការ​ពិត នេះគឺជារឿង​អកុសលមួយ ​នៅ​ពេល​ដែលគេកម្រ​បាន​ស្តាប់ឮ​ពី​សហគមន៍​ងាយ​​រងគ្រោះ​ ដែល​ជាជន​រង​គ្រោះ​មុន​គេ​ដ៏ពិតប្រាកដពី​ការ​បំពុល​កាកសំណល់​ប្លា​ស្ទិក​ជា​បន្តបន្ទាប់ ​។ ផ្អែកតាមតថភាពនេះ បានបំផុសឱ្យមានកម្មវិធីឥណទានប្លាស្ទិក TONTOTON សំដៅពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់ឆ្នេរសមុទ្រកម្ពុជា ដោយចាប់ផ្តើមពីភូមិដាច់ស្រយាលចំនួនបី (៣) ពោលគឺភូមិទំនប់រលក អូរវៀតណាម និងភូមិថ្មីក្នុងក្រុងព្រះសីហនុ។ ផ្តើមពីចំណុចនេះ កម្មវិធីនឹងចាប់ផ្តើមធ្វើការស្វែងរកភូមិជាច្រើនទៀត ដែលត្រូវការអន្តរាគមន៍បន្ទាន់ក្នុងការគ្រប់គ្រងសំណល់ប្លាស្ទិក។ នៅដំណាច់ឆ្នាំ២០២២ យ៉ាងហោចណាស់ នឹងមានមជ្ឈមណ្ឌលប្រមូលសំរាមចំនួន ៥ កន្លែង ធ្វើសកម្មភាពយ៉ាងសកម្មក្នុងការប្រមូលយកកាកសំណល់ប្លាស្ទិកពីក្រុមសហគមន៍ប្រមូលសំរាមនៅតាមឆ្នេរសមុទ្រកម្ពុជា ដែលឈានទៅដល់គោលដៅរបស់ខ្លួនក្នុងការលុបបំបាត់ការលេចធ្លាយកាកសំណល់ប្លាស្ទិកប្រមាណ ៣,០០០ តោន។

លោក Barak បាន​ឲ្យដឹង​ថា​៖

ព័ត៌មាន​អំពី​កម្មវិធី​ប្រមូល​ទិញ​សំរាម​នេះត្រូវបានឮសុះសាយ ហើយមានសមាជិកសហគមន៍កាន់តែច្រើនឡើងៗ បាននឹងកំពុងចុះឈ្មោះធ្វើជាអ្នកប្រមូលសំរាមអចិន្ត្រៃយ៍។ សព្វថ្ងៃនេះ ប្រជាជនមកពីភូមិឆ្ងាយៗក៏មកមជ្ឈមណ្ឌលប្រមូលសំរាមរបស់ TONTOTON ដើម្បីផ្លាស់ប្តូរកាកសំណល់ប្លាស្ទិករបស់ពួកគេដើម្បីយកប្រាក់។ រថយន្តប្រមូលសំរាមរបស់ក្រុមហ៊ុន TONTOTON ក៏ធ្វើដំណើរពីភូមិមួយទៅភូមិមួយ ដើម្បី​ទទួលយកសំរាមប្លាស្ទិកពីប្រជាពលរដ្ឋដែលមិន​មានមធ្យោបាយដឹកជញ្ជូនគ្រប់គ្រាន់។

គំរូអាជីវកម្មរបស់ក្រុមហ៊ុន TONTOTON ផ្តល់ភាពអង់អាចដល់សហគមន៍ ដោយផ្តល់នូវវិធីសាស្ត្រ​ដល់ពួកគេក្នុង​ការ​ទទួលខុសត្រូវលើការថែរក្សាបរិស្ថានរបស់ពួកគេឱ្យបានស្អាត ហើយ​ជាមួយ​គ្នា​នោះ​ដែរ​ ទទួលបានប្រាក់ចំណូលទៀងទាត់ក្នុងលក្ខខណ្ឌការងារដែលមានសុវត្ថិភាព ឬនិយាយ​ឲ្យ​ងាយ​ ប្តូរ​សំរាមយកសាច់ប្រាក់។

ក្រុមហ៊ុន TONTOTON ធ្វើការក្រោមពិធីការអព្យាក្រឹតប្លាស្ទិកក្នុងសមុទ្រ តាមកម្មវិធីគ្មានប្លាស្ទិកក្នុងសមុទ្រដែលត្រូវបានធ្វើសវនកម្ម និងមានការបញ្ជាក់ពីស្ថាប័នគ្រប់គ្រងភាគីទីបី។ ពិធីការនេះផ្តល់នូវបទបញ្ជា​ប្រកប​ដោយ​តម្លាភាពទៅលើ​ការទទួល​បាន​សំណងឥណទានប្លាស្ទិក ក៏​ដូច​ជាលើ​​ក្រមសីលធម៌ ដែល​​នឹង​ផ្តល់​ការការពារដល់​កម្មករនិយោជិតទាំងអស់ដែលចូលរួមពាក់ព័ន្ធនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]