រាជធានីភ្នំពេញ៖ យោងតាមប្រភពពីហ្វេសប៊ុកសាលាសង្កាត់ស្ទឺងមានជ័យ បានបង្ហោះសារថា កាន់តែបារម្ភបីថ្ងៃនេះមមាញឹកណាស់ មានករណីឆ្លងច្រើន ក្នុងមួយថ្ងៃមិនតិចជាង២០នាក់ទេគិតតែសង្កាត់ស្ទឹងមានជ័យទី១ តែប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា ចាប់ផ្ដើមពីអូមីក្រុងឆ្លងចូលសហគមន៍មក សង្កាត់ស្ទឹងមានជ័យទី១ មានករណីឆ្លងសរុប៩៩នាក់ ក្នុងករណីនេះអាជ្ញាធរ សូមកើនរំលឹកចំពោះប្រជាពលរដ្ឋ មេត្តាបង្កើតការប្រុងប្រយ័ត្នអោយបានខ្ពស់ និងចូលរួម អនុវត្តនៅវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និង អនុវត្តនៅវិធានការ ការពារ ៣កុំ ៣ការពារ ឲ្យបានត្រឹមត្រូវបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចដែលបានជម្រាបជូនព័ត៌មានខាងលើ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕

សកម្មភាពរបស់អជ្ញាធរសាលាសង្កាត់ស្ទឹងមានជ័យ
សកម្មភាពរបស់អជ្ញាធរសាលាសង្កាត់ស្ទឹងមានជ័យ
សកម្មភាពរបស់អជ្ញាធរសាលាសង្កាត់ស្ទឹងមានជ័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]