Caption:
1. ចង់ថតរូបបែប Portrait? មិនចាំបាច់ទាល់តែកាមេរ៉ាអាជីពធំៗក៏បាន! OPPO Reno Series «អ្នកជំនាញ Portrait»​ អាចជួយបានគ្រប់ពេលវេលា ធានាថាពេញចិត្តស្តូក!

ភ្នំពេញ៖ ចាប់តាំងពីក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ថ្នាក់ពិភពលោកទី4 ​ OPPO បានបោះជើងឈានចូលទីផ្សារកម្ពុជា OPPO គឺបានផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាកាមេរ៉ាថតរូប ជាពិសេសរាល់ពេលនិយាយពីឈ្មោះប្រ៊េន OPPO មនុស្សជាច្រើនរំពឹងនឹកដល់សមត្ថភាពកាមេរ៉ាថតរូបមុនគេ ជាមួយនឹងមុខងារថ្មីៗប្លែកៗប្រកបដោយគំនិតច្នៃប្រឌិតជាច្រើនទៅតាមស៊េរីទូរស័ព្ទនីមួយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងក្នុងឆ្នាំដំបូងដែល OPPO ហក់ចូលទីផ្សារប្រទេសកម្ពុជាគឺ OPPO បានព្យាយាមធ្វើឲ្យកក្រើកជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាស៊ែលហ្វីដំបូងគេបង្អស់ជាមួយនឹងសមត្ថភាពថតរូបស្រស់ស្អាតប្លែកពីគេដែលហៅថា Selfie Expert ឬហៅថា «អ្នកឯកទេសស៊ែលហ្វី» នៅលើជំនាន់ F Series ហើយក្រោយមកបានអាប់ដេតទៅជា Portrait Expert ឬហៅថា «អ្នកជំនាញ Portrait» លើ Reno Series កាន់តែឆក់បេះដូងអតិថិជនគ្រប់ស្រទាប់វ័យ ពិសេសមិត្តយុវវ័យចូលចិត្តភាពស៊ីវិល័យប្រកបដោយការច្នៃប្រឌិត ចូលចិត្តបង្កើតភាពថ្មីថ្មោង និងដើរទាន់សម័យកាលចំពោះការថតរូបស្អាតៗបែប Portrait

រហូតដល់អំឡុងខែសីហា ឆ្នាំ2021 ជាពេលដែល Reno6 Z ស៊េរីចុងក្រោយចាប់ផ្តើមបង្ហាញខ្លួន វាបានក្លាយជាប្រធានបទដ៏ក្តៅគគុកធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ឥតឈប់ឈរ ហើយគឺជាឆ្នាំទី3 ដែល OPPO បានបន្តដំណើរ និងអភិវឌ្ឍន៍ឆ្ពោះទៅរកបទពិសោធន៍លើមុខងារកាមេរ៉ាថ្មីៗក្នុងការស្វែងរក Portrait បានយ៉ាងឡូយ និងប្លែកប្រកបដោយភាពច្នៃប្រឌិតដល់អ្នកប្រើប្រាស់ដោយមិនធ្វើឲ្យអតិថិជនខ្លួនខកចិត្តជាមួយបច្ចេកវិទ្យា និងមុខងារថតរូបជាច្រើនរួមមាន Portrait ជំនួយសម្រស់, វីដេអូតាមចាប់គោលដៅ, Bokeh Flare Portrait, AI Color Portrait ព្រមទាំងមុខងារថតរូបថតវីដេអូស្អាតៗជាច្រើនទៀត។

ដូចនេះ អាចនិយាយបានថា OPPO Reno Series បានអាប់ដេតសមត្ថភាពខ្ពស់លើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយយ៉ាងល្អឥតខ្ចោះពីមួយជំនាន់ទៅមួយជំនាន់ ពិសេសនៅលើបច្ចេកវិទ្យា Portrait Expert ឬហៅថា អ្នកជំនាញ Portrait ដែលផ្តល់បទពិសោធន៍ថ្មីអស្ចារ្យលើកាមេរ៉ាដល់អ្នកប្រើប្រាស់ ពិសេសគឺសម្រាប់អ្នកចូលចិត្តថតរូប ចូលចិត្តភាពច្នៃប្រឌិតដឹងតែមិនខកបំណងតែម្តង បើប្រៀបធៀបទៅនឹងស្មាតហ្វូនជាច្រើនក្នុងកម្រិតសមត្ថភាពដូចគ្នា និងតម្លៃប្រហាក់ប្រហែលគ្នានៅលើទីផ្សារ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]