ភ្នំពេញ៖ នាពេលថ្មីៗនេះ អង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលក្រចេះនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានធ្វើប្រលែងកូនកន្ធាយចូលក្នុងទីជម្រកធម្មជាតិវិញ។

ដោយឡែក កូនកន្ធាយទាំងនេះមានចំនួនសរុប ៥១ក្បាល ត្រូវបានលែងចូលជម្រកធម្មជាតិ ដោយក្នុងពិធីលែងនេះ បានរៀបចំធ្វើឡើងនៅក្នុងឃុំកំពង់ចាម ស្រុកសំបូរ ដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិត កែន សេរីរដ្ឋា នាយកអង្គការ WCS ប្រចាំកម្ពុជា លោក អ៉ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ ក្រុមការពារសម្បុក សហគមន៍ និងអង្គការ WCS

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររម្លឹកដែរថា កូនកន្ធាយទាំងនោះ ត្រូវបានក្រុមការពារសម្បុកសហគមន៍ ប្រមូលយកពីលើឆ្នេរខ្សាច់តាមបណ្តោយដងទន្លេមេគង្គក្រោយពីវាបានញាស់ចេញពីសម្បុកភ្លាម បន្ទាប់មកយកវាទៅចិញ្ចឹមថែទាំរយៈពេលពី២ ទៅ៤សប្តាហ៍ ទើបលែងចូលក្នុងទីជម្រកធម្មជាតិរបស់វាវិញ៕

ប្រភព៖ WCS Cambodia

សូមចូលទស្សនារូបភាពខាងក្រោម៖

កូនកន្ធាយ ដែលត្រូវបានប្រលែងចូលក្នុងជម្រកធម្មជាតិ
  អង្គការ WCS សហការជាមួយរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលក្រចេះ ប្រលែងកូនកន្ធាយចូលជម្រកធម្មជាតិ  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]