ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក រំពឹងថា វីរុសបម្លែងខ្លួនប្រភេទថ្មី អូមីក្រុង ប្រភេទ B.A 2 អាចនឹងកើនឡើងដោយចរាចរជុំវិញពិភពលោក បើទោះបីជាវាមិនទាន់ច្បាស់ថាតើមេរោគប្រភេទថ្មីនេះ អាចឆ្លងឡើងវិញលើមនុស្សដែលធ្លាប់ឆ្លងវីរុសអូមីក្រុងពីមុនដែរឬយ៉ាងណា។ នេះបើតាមផ្សាយរបស់កាសែត CNBC។

លោកស្រី Maria Van Kerkhove ដែលជាអ្នកដឹកនាំបច្ចេកទេសកូវីដ១៩ របស់អង្គការសុខភាពពិភពលោកបាននិយាយ កាលពីថ្ងៃអង្គារ ថាទីភ្នាក់ងារសុខភាពពិភពលោកកំពុងតាមដានកំណែចំនួនបួនផ្សេងគ្នានៃវីរុសអូមីក្រុង។ លោកស្រី Van Kerkhove បានប្រសាសន៍ថា៖ មេរោគអូមីក្រុងប្រភេទ BA.2 អាចឆ្លងច្រើនជាងអូមីក្រុងប្រភេទ BA.1 ដែលកំពុងលេចធ្លោ នាពេលបច្ចុប្បន្ននេះ ហើយទំនងជានឹងក្លាយទៅជាមេរោគទូទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី Van Kerkhove បានមានប្រសាសន៍ ក្នុងអំឡុងពេលវគ្គសំណួរ-ចម្លើយដែលបានផ្សាយបន្តផ្ទាល់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃអង្គារនេះថា៖ «អូមីក្រុងប្រភេទ BA.2 គឺអាចឆ្លងបានច្រើនជាង ប្រភេទBA.1 ដូច្នេះ យើងរំពឹងថានឹងឃើញ BA.2 ចរាចរច្រើននៅជុំវិញពិភពលោក»។

អ្នកស្រាវជ្រាវនៅប្រទេសដាណឺម៉ាកបានរកឃើញថា អូមីក្រុងប្រភេទ BA.2 គឺមានសមត្ថភាពឆ្លងខ្លាំងជាងប្រភេទ BA.1 ចំនួន ១.៥ ដង និង ឆ្លងលើមនុស្សដែលទទួលចាក់វ៉ាក់សាំងពេញលេញទៀតផង។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញ ទំនងជាមិនសូវរីករាលដាលមេរោគនេះ ជាងអ្នកដែលមិនចាក់វ៉ាក់សាំងនោះទេ។

ទន្ទឹមនេះ លោកស្រី Van Kerkhove បានថ្លែងថា៖ ការចាក់វ៉ាក់សាំងនៅតែមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារជំងឺធ្ងន់ធ្ងរ និងការស្លាប់ ទោះបីជាវ៉ាក់សាំង មិនអាចការពារការឆ្លងក៏ដោយ៕

លោកស្រី Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសកូវីដ១៩ និងប្រធាន WHO
លោកស្រី Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសកូវីដ១៩ WHO
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]