បរទេស៖ តារាចាស់វស្សារូបសង្ហា Brad Pitt កំពុងដាក់ពាក្យប្តឹងទៅលើអតីតភរិយារបស់លោក អ្នកស្រី  Angelina Jolie ជុំវិញប្រតិបត្តិការជំនួញដែលនាងបានធ្វើពាក់ព័ន្ធទៅនឹងការលក់ភាគហ៊ុនដោយមិនបានពិភាក្សាជាមួយលោក។

ជាក់ស្តែង តារាសម្តែងអាយុ ៥៨ ឆ្នាំ បានរៀបចំ ឯកសារផ្លូវច្បាប់ដែលត្រូវបានពិនិត្យដោយ TMZ កំពុងស្នើសុំឱ្យតុលាការលុបចោលកិច្ចព្រមព្រៀងដែល អតីតភរិយាបានលក់ភាគហ៊ុន នៅចម្ការទំពាំងបាយជូ ធ្វើស្រាក្រហមដែលស្ថិតនៅ Chateau Miraval ក្នុងប្រទេសបារាំង ដែលពួកគេបានទិញកាលនៅជាប្តីប្រពន្ធ ដែលក្រោយមកនាងបានលក់ភាគហ៊ុនរបស់នាងទៅឱ្យមហាសេដ្ឋីរុស្ស៊ី Yuri Shefler​​ ដោយចិត្តឯង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រឡប់ទៅកាលខែ កក្កដា ឆ្នាំ ២០២១ Jolie មានបំណងលក់ចំណែករបស់នាង នៃស្រាទំពាំងបាយជូរ ដោយក្នុងនោះ ផ្អែកលើឯកសារច្បាប់ដោយលើកឡើងថា Pitt បានយល់ព្រមឱ្យ Jolie ស្វែងរកអ្នកទិញដែល លោកនឹងមានសិទ្ធិអនុម័ត។

រហូតដល់ នៅខែតុលាឆ្នាំ ២០២១ ថាអ្នកម៉ាក់កូន ៦ រូបនេះ​ បានលក់ភាគហ៊ុនរបស់នាងទៅឱ្យអង្គការ Shefler ហើយមិនបានស្វែងរកការយល់ព្រមពីលោក ឬកិច្ចព្រមព្រៀង ឬបង្ហាញលក្ខខណ្ឌដែល អ្វីពួកគេបានយល់ព្រមពីមុនក្នុងឯកសារនោះទេ។

ជាមួយគ្នានេះដែរ ព្រោះតែហេតុនេះ Pitt បានប្រាប់តុលាការថា ការចូលរួមរបស់ជាមួយនឹងអង្គការ Shefler ធ្វើឱ្យប៉ះពាល់ដល់ផែនការរបស់លោក ក្នុងការដំណើរការហាងស្រាប្រកបដោយប្រសិទ្ធភាពដូច្នេះដែរ៕

ប្រភព៖ .dailymail.co.uk

សូមទស្សនរូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]