ប្រទេសជប៉ុន៖ កាលពីពេលថ្មីៗកន្លងទៅនេះ ពោលគឺកាលពីថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២ ក្រោយពេលដែលលោកនាយករដ្ឋមន្រ្តីជប៉ុន Kishida Fumio បានប្រកាសថានឹងបើកទទួលសិស្ស ព្រមទាំងអ្នកជំនួញឲ្យចូលមកក្នុងប្រទេសជប៉ុនដោយនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ស្រាប់តែកន្លងបានមួយថ្ងៃ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យតូក្យូ ក្នុងប្រទេសជប៉ុនបានរកឃើញថា វីរុសបំប្លែងខ្លួនអូមីក្រុងបំបាំងកាយ ឬមានឈ្មោះផ្លូវការថា BA.2 អាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរជាងមេរោគបំប្លែងខ្លួននេះទម្រង់ដើម ហើយប្រហែលជាអាចគេចផុតពីការព្យាបាលមួយចំនួនថែមទៀតផង។
យ៉ាងណាមិញ ភ្លាមៗនោះផ្អែកតាមប្រភពពីសារព័ត៌មាន Reuters ក្រោយក្រុមអ្នកស្រាវជ្រាវជប៉ុនរកឃើញវីរុសបម្លែងខ្លួនថ្មីនេះ ជប៉ុនក៏គ្រោងកំណត់គោលដៅទប់ស្កាត់ជំងឺកូវីដ ស្របពេលដែលចំនួនអ្នកស្លាប់បានកើនឡើងដល់កំណត់ត្រាខ្ពស់ នារយ:ពេលចុងក្រោយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ផងដែរថា គិតមកត្រឹមម៉ោង៨ និង២០នាទី ព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកុម្ភ: ឆ្នាំ២០២២នេះ ប្រទេសជប៉ុនមានករណីឆ្លងកូវីដ១៩សរុបដល់ទៅ៤,២៤១,៨០០នាក់ ស្របពេលដែលករណីឆ្លងថ្មីនៅថ្ងៃនេះមានដល់ទៅ៩៥,៦០៣នាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]