រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឺងរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានក្រុមបាតករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ចំនួន១៩នាក់បន្ថែមទៀតហើយ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងចំណោមមនុស្ស៧៨នាក់ ដែលបានយកសំណាកលើកទី២។
តាមប្រភពដដែល បានឱ្យដឹងថា ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើតេស្តយកសំណាកដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ លើកទី២ ចំនួន៧៨នាក់ បន្ថែមទៀត ក្នុងចំណោមក្រុមបាតុករដែលបានមកយកសំណាកចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ (សរុបចំនួន៨៧៩នាក់)។ ជាលទ្ធផលគិតត្រឹមម៉ោង១៧:០០នាទីនៅល្ងាចថ្ងៃដដែលនេះ មានចំនួន១៩នាក់បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ
ណែនាំក្រុមបាតុករ និងអ្នកពាក់ព័ន្ធទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់
ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់ខាងលើ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ
ដោយគោរពឲ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។
ទន្ទឹមនឹងនេះមន្ទីរក៏សូមអំពាវនាវយ៉ាងទទូចដល់ក្រុមបាតុករដែល មិនទាន់មកយកសំណាកលើកទី២
សូមរួសរាន់មកយកសំណាកនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កុំបីខាន៕
ប្រភព៖ FN
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]