តារាកម្សាន្ត៖ មានឈ្មោះជាInfulencer និងជាតារាស្រីដ៏ល្បីមួយរូប​ ថ្មីៗនេះកញ្ញា ដាដាវ បានសម្រេចចិត្តដឹកដៃគូស្នេហ៍ជាកំលោះសង្ហា ចូលរោងភ្ជាប់ពាក្យជាផ្លូវការហើយ ដោយទទួលបានការអបអរសាទរ និងពាក្យពេចន៍ជូនពរយ៉ាងច្រើនលើសលប់ពីសំណាក់ហ្វេនៗ ដែលជាអ្នកនិយមគាំទ្រពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។

យ៉ាងណាមិញ ងាកក្រលេកមកមើលពីទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យរបស់តារាស្រីរូបនេះវិញ ក៏មានភាពអធិកអធមខ្លាំងណាស់ដែរ ដោយគេសង្កេតឃើញមានមិត្តរួមសិល្ប:ជាច្រើននាក់បានអញ្ជើញចូលរួម អមដោយការតុបតែងលម្អរោង និងសម្លៀកបំពាក់របស់គូដណ្តឹងទាំងសងខាង​ អមដោយការរៀបចំកម្មវិធីបានយ៉ាងល្អ មើលទៅចង់តែមានគូភ្ជាប់ពាក្យតាមអាយដលតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា មុនដឹកដៃគ្នាភ្ជាប់ពាក្យជាគូដណ្តឹង កញ្ញា ដាដាវ និងគូដណ្តឹងជាបុរសសង្ហាសម្បុរសកូនកាត់ចិន បានបង្ហាញពីទំនាក់ទំនងស្នេហ៍ជាគូសង្សារចាប់តាំងពីឆ្នាំ២០១៩ ដោយជារឿយៗអ្នកទាំងពីរតែងតែបង្ហាញពីភាពស្និទ្ធស្នាល និងផ្អែមល្ហែមជាមួយគ្នារហូតមក៕

ចង់ឃើញថាតើទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យដាដាវ ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យដាដាវ
ទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យដាដាវ
ទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យដាដាវ
ទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យដាដាវ
ទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យដាដាវ
ទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យដាដាវ
ទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យដាវដាវ
ទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យដាដាវ
ទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យដាដាវ
ទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យដាដាវ
ទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យដាដាវ
ទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យដាដាវ
ទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យដាដាវ
ទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យដាដាវ
ទិដ្ឋភាពថ្ងៃភ្ជាប់ពាក្យដាដាវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]