ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជឿជាក់ថាប្រិយមិត្តនិយមលេងបណ្ដាញសង្គមច្បាស់ជាបានដឹង និងស្គាល់បុគ្គលល្បីៗ មិនថាក្នុងហ្វេសប៊ុក និងTikTok។ បុគ្គលដែលមានភាពល្បីល្បាញ ត្រូវបានគេសរសើរនិងចូលចិត្តមានមិនច្រើននោះទេ បើតាមការមើលឃើញជាក់ស្ដែងកន្លងមក។

ពិតណាស់ បើក្រឡេកទៅមើលបុគ្គលល្បីលើបណ្ដាញសង្គមដែលជាជនជាតិចិនមករស់នៅប្រទេសកម្ពុជាវិញ គេឃើញថាពួកគេពិតជាបានធ្វើឲ្យបងប្អូនប្រជាជនខ្មែរ ចូលចិត្ត និងស្រលាញ់ច្រើន។ លើសពីនេះទៅទៀត គេដឹងទៀតថា បុគ្គលពីរូបនោះ បច្ចុប្បន្នមានការងារថតផ្សាយផលិតផលផ្សេងៗជាបន្តបន្ទាប់ ហើយបានឡើងសម្ភាន៍ក្នុងកម្មវិធីល្បីៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង បុរសជនជាតិចិនពីររូប ដែលកំពុងទទួលបានឧកាសការងារក្នុងវិស័យសិល្បៈ និងមានប្រជាប្រិយភាពខ្លាំងលើបណ្ដាញសង្គមនោះមានដូចជា៖ 

១៖ Wen Shengyuan ហៅ សុភ័ក្រ
កម្លោះសង្ហារូបនេះ គេស្គាល់ដំបូងតាមរយៈជានិស្សិតមករៀននៅប្រទេសកម្ពុជាផ្នែកអក្សរសាស្ត្រខ្មែរ ដែលមានមុខមាត់ស្អាតសង្ហា។ ក្រោយល្បីល្បាញលើបណ្ដាញសង្គម មានមហាជនជនស្គាល់ច្រើន បច្ចុប្បន្នលោកក៏មានការងារថតផ្សាយផលិតផលជាច្រើន ហើយអាចនិយាយបានថាជា Influencerមួយរូបផងដែរ។ 

Wen Shengyuan ហៅ សុភ័ក្រ
Wen Shengyuan ហៅ សុភ័ក្រ

២៖ Ba Fi Do

ចាប់ផ្ដើមពីចុងភៅក្នុងភោជនីយដ្ឋាន និងបានបង្ហោះវីដេអូនិយាយខ្មែរយ៉ាងកំប្លែងបង្ហោះលើ TikTok មានអ្នកទស្សនាច្រើននោះបច្ចុប្បន្នគេឃើញ Ba Fi Do មានឧកាសឡើងសម្ភាសន៍ក្នុងកម្មវិធីល្បីជាច្រើន។ មិនតែប៉ុណ្ណោះលោកក៏ទទួលបានការងារថតផ្សាយផលិតផលជាច្រើនផ្សេងទៀត ជាបន្តបន្ទាប់ផងដែរ។ 

Ba Fi Do
Ba Fi Do

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]