ជាធម្មតា អាការឈឺក្បាល វិលមុខ តែងតែបានកើតឡើងទៅលើមនុស្សគ្រប់គ្នាជាញឹកញាប់ហើយរោគសញ្ញាទូទៅរបស់វាមានដូចជា ធីងធោង វិលវល់ មានអារម្មណ៍ថាក្នុងរាងកាយរសាប់រសល់ជាដើម ដែលវាបានកើតលើមនុស្សស្ទើរតែគ្រប់វ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែជាទូទៅចំពោះអាការៈបែបនេះ មនុស្សមួយចំនួនបែរជាចាត់ទុកថា វាគឺជារឿងធម្មតាទៅហើយ តែការពិតវិញវាអាចជាសញ្ញាព្រមានដំបូងនៃជំងឺគ្រោះថ្នាក់មួយចំនួនដែលគួរឱ្យបារម្ភ និងត្រូវយកចិត្តទុកដាក់។
ឈឺក្បាល ឬវិលមុខ ច្រើនតែជារោគសញ្ញាទូទៅ ដែលអាចទាក់ទងទៅនឹងជំងឺ ៣ ប្រភេទសំខាន់ៗដូចខាងក្រោមនេះ៖
១) ជំងឺប្រព័ន្ធសរសៃប្រសាទ៖ ទាក់ទងទៅនឹងលក្ខខណ្ឌនៃការសម្លឹងមើលវត្ថុដែលផ្លាស់ទីដោយល្បឿនលឿន ឬវត្ថុដែលមានចម្ងាយឆ្ងាយៗ ក៏អាចធ្វើឱ្យយើងពិបាកគ្រប់គ្រង នាំឱ្យមានអារម្មណ៍ថា វិលមុខ ឈឺក្បាលបានយ៉ាងងាយផងដែរ។ ប្រសិនបើអ្នកធ្លាប់មានរបួសដូចជា បែកក្បាល ឬមានជំងឺឆ្កួតជ្រូក ជំងឺសរសៃឈាមក្នុងខួរក្បាល ជំងឺដុះដុំសាច់ក្នុងខួរក្បាល និងជំងឺវង្វេងជាដើម ប្រាកដណាស់ថាអាការឈឺក្បាល ឬវិលមុខ តែងតែកើតលើអ្នកជាប្រចាំ។
២) ជំងឺត្រចៀក៖ ជារឿយៗអ្នកដែលមានជំងឺមានទាក់ទងទៅនឹងត្រចៀកដូចជា ឧស្សាហ៍ហឹង ឬមានសម្លេងរំខាននៅក្នុងត្រចៀក ឬសមត្ថភាពនៅក្នុងការស្តាប់ថយចុះ ក៏អាចបណ្តាលឱ្យអ្នកមានអាការៈងាយឈឺក្បាល និងវិលមុខបានផងដែរ។
៣) ប្រព័ន្ធឈាមរត់៖ កាលណាសម្ពាធឈាមទាប ឬសម្ពាធឈាមឡើងខ្ពស់ពេក រួមទាំងអ្នកដែលមានជំងឺបេះដូង ក៏អាចនាំឱ្យឧស្សាហ៍វិលមុខ ឈឺក្បាលបែបស្រាល ដោយសារតែបេះដូងមិនអាចបញ្ជូនឈាមបានគ្រប់គ្រាន់ទៅកាន់ខួរក្បាល។
ដូច្នេះហើយប្រសិនបើអ្នកមានអាការៈមិនស្រួលដូចជាឈឺក្បាល វិលមុខ ងងឹតមុខ ធីងធោង ពុលឡាន ជាដើម អ្នកអាចប្រើប្រេងខ្យល់ក្វានលុង ដែលជាផលិតផលមានគុណភាពខ្ពស់មកពីប្រទេសសិង្ហបុរី ដែលត្រូវបានទទួលស្គាល់ និងជឿទុកចិត្តទៅលើគុណភាព អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ ប្រេងខ្យល់ក្វានលុង ជាអ្នកជំនាញបំបាត់អាការៈឈឺក្បាល វិលមុខ និងឈឺដៃជើងជាដើម បានយ៉ាងមានប្រសិទ្ធភាព និងគួរជាទីទុកចិត្ត។
មិនតែប៉ុណ្ណោះ ប្រេងខ្យល់ក្វានលុង ក៏ត្រូវបានផលិតឡើងដើម្បីប្រើប្រាស់សម្រាប់ទារកដើម្បីបំបាត់អាការ តឹងច្រមុះ ហៀរសំបោរ ហើមពោះ និងសត្វល្អិតទិច ឬខាំ បានយ៉ាងពូកែសក្កិសិទ្ធ និងត្រូវបានជឿជាក់ដោយម្តាយជាច្រើនជំនាន់។
ផលិតផលប្រេងខ្យល់ ក្វានលុង មានតែ១ប្រភេទប៉ុណ្ណោះ និងមាន៣ទំហំងាយស្រួលសម្រាប់ការជ្រើសរើសគឺ ចំណុះ ៣ មីលីលីត្រ, ២៨ មីលីលីត្រ, និង ៥៧មីលីលីត្រ។ ផលិតផលក្វានលុងពិត គឺមានអក្សរជាភាសាអង់គ្លេសថា “Kwan Loong” នៅលើសំបកដបជាកំណត់សម្គាល់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]