តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ ប្អូនស្រីល្អហួស តារាស្រីពន្លកថ្មី ពោរពេញដោយសមត្ថភាព និងជាគ្រាប់ពេជ្រថ្មីសម្រាប់វិស័យសិល្ប:កម្ពុជា បានសាងភាពភ្ញាក់ផ្អើល និងទទួលបានការកោតសរសើរជាខ្លាំង ពីសំណាក់ហ្វេនៗនិងអ្នកនិយមគាំទ្រ ក្រោយពេលដែលតារាស្រីវ័យក្មេងរូបនេះ បានបញ្ចេញសមត្ថភាពសម្តែងបានយ៉ាងល្អនៅក្នុងការរាំCover បទMake It Happen។

យ៉ាងណាមិញ នៅក្នុងវីដេអូរាំCoverនោះ ប្អូនស្រីល្អហួស នៅក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ អមដោយការតុបតែងមុខដ៏ស្រស់ស្អាត បានបញ្ចេញសមត្ថភាពរាំបានយ៉ាងល្អ ពោរពេញដោយទំនុកចិត្ត និងភាពស្វាហាប់ ព្រមទាំងទឹកមុខបញ្ចូលមនោសញ្ចេតនាខ្លាំងទៅតាមបទភ្លេង ដែលមើលមួយភ្លែតទៅស្មានតែជាអ្នករាំអាជីពតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរកត់សម្គាល់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលប្អូនស្រីល្អហួស ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ ប៉ុន្តែជារឿយៗតារាស្រីវ័យក្មេងរូបនេះ ក៏ទទួលបានការស្រលាញ់ចូលចិត្តពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនកុះករ ដោយសារតែសមត្ថភាព និងរូបសម្រស់ដ៏ស្រស់ស្អាតតែម្តង៕

ចង់ឃើញថាតើ ល្អហួស រាំស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ល្អហួស
ល្អហួស រាំCover បទMake It Happen
ល្អហួស រាំCover បទMake It Happen
ល្អហួស រាំCover បទMake It Happen
ល្អហួស រាំCover បទMake It Happen
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]