រាជធានីភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេស វីរុសបម្លែងខ្លួនថ្មីអូមីក្រុង នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំមួយ ស្តីពីវិធានការសម្រាប់មន្ត្រីអប់រំបម្រើនៅតាមអង្គភាពថ្នាក់ជាតិ និងរាជធានី ខេត្ត ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។
យោងតាមសេចក្តីណែនាំរបស់ក្រសួង បានបញ្ជាក់ថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- បន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឱ្យបានម៉ឺងម៉ាត់
- បុគ្គលិកអប់រំដែលបានចេញទៅបំពេញបេសកកម្មនៅតាមរាជធានី ខេត្ត ឬធ្វើដំណើរទៅកន្លែងដែលមានហានិភ័យ (ក្រោមហេតុផលផ្ទាល់ខ្លួន) ត្រូវធ្វើតេស្ត rapid test មុននឹងត្រឡប់មកកាន់ទីកន្លែងបម្រើការវិញ
- លើកទឹកចិត្តឱ្យរៀបចំសកម្មភាពជួបជុំ សកម្មភាពបណ្ដុះបណ្ដាល ឬសិក្ខាសាលា ដែលមានអ្នកចូលរួមក្នុងចំនួនតិច ឬត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញ។
- បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថលដូចជា Telegram, Whatsapp…។
- អង្គភាពថ្នាក់ជាតិទាំងអស់ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពីស្ថានភាពសុខភាពរបស់មន្តី ។ មន្ត្រីអប់រំទាំងអស់ ត្រូវពាក់ម៉ាសការពារឱ្យបានជាប់លាប់ គ្រប់ពេលចេញចូល និងពេលបំពេញការងារ
- ត្រូវរក្សាអនាម័យ ដោយលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាល់កុលជាប្រចាំ
- គ្រប់ច្រកចេញចូលត្រូវកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាសជាប្រចាំក្នុងករណីមិនអនុវត្តតាមមិនត្រូវ អនុញ្ញាតឱ្យចូលក្នុងបរិវេណជាដាច់ខាត
ជាមួយគ្នានេះដែរ ប្រសិនបើមានករណីសង្ស័យ ឬសភាពមិនប្រក្រតីដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬទូរស័ព្ទទៅលេខ ១១៥ ជាបន្ទាន់។ ទទួលបានសេចក្ដីណែនាំក្រសួងបានឲ្យ អង្គភាពថ្នាក់ជាតិ និងរាជធានី ខេត្តទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡា ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]