ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកំពុងល្បី Beat The Best វគ្គ Beat The Live បានធ្វើដំណើរមកដល់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ សម្រាប់រាត្រីថ្ងៃអាទិត្យស្អែកនេះ។

   វគ្គ Beat The Live
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវគ្គផ្សាយផ្ទាល់សប្តាហ៍នេះ នៅសល់តែជើងខ្លាំងតែ ៦ រូបប៉ុណ្ណោះ ដែលត្រូវបញ្ចេញសម្ថភាព ហើយរឿងដែលមិនអាចជៀសបានគឺ នឹងមានបេក្ខជន​ ២ រូប ត្រូវតម្រូវឲ្យចាកចេញពីកម្មវិធី ខណៈទស្សនិកជនកំពុងគាំងគិតមិនចេញថា បេក្ខជនរូបណានឹងត្រូវជ្រុះចេញពីកម្មវិធីទៀតទៅ បើពួកគេសុទ្ធតែមានសមត្ថភាពខ្លាំងរៀងខ្លួន ហើយមានអ្នកគាំទ្រច្រើនមិនចាញ់គ្នាឡើយ។

បេក្ខជនទាំង៦រូប

ត្បិតថាបេក្ខជនទាំងអស់មកដល់វគ្គនេះសុទ្ធតែជាជើងខ្លាំង តែមិនថាបេក្ខជនក្នុងចិត្តអ្នកមានសំឡេងល្អយ៉ាងណា បើអ្នកគាំទ្រខកខានមិនបានបោះឆ្នោតគាំទ្រជូនច្រើន នោះលទ្ធផលប្រាកដនឹងត្រូវចាកចេញពីកម្មវិធី។

កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងផ្សាយផ្ទាល់នារាត្រី ថ្ងៃអាទិត្យ ២០ កុម្ភៈ ២០២២ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី៤ សំបុត្រចូលរួមទស្សនា មានដាក់លក់នៅក្រុមហ៊ុន ហង្សមាស វីដេអូ (ខាងលិចផ្សារអូឬស្សី)៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]