ភ្នំពេញ៖ ថ្មីនេះកម្ពុជាបានបង្ហាញកម្មវិធីប្រកួតបុរសឯកថ្មីមួយទៀតគឺ Mister Supranational Cambodia ដែលជាកម្មវិធីដំបូងបង្អស់ក្នុងប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្នកម្មវិធីមួយនេះ បានស្វែងរកឃើញបេក្ខជនមានរូបសម្បត្តិស្អាតសង្ហា មានសមត្ថភាពខ្លាំងចំនួន២៥រូប ដែលតំណាងឲ្យខេត្តទាំង២៥ផងដែរ។

ជាមួយគ្នានេះដែរ ស្របពេលកម្មវិធី Mister Supranational Cambodia បានបើកបង្ហាញបេក្ខភាពTop25 តំណាងឲ្យខេត្តនីមួយៗរួចមក គេសង្កេតឃើញមានមហាជន និងអ្នកលេងបណ្ដាញសង្គមជាច្រើនបានចាប់អារម្មណ៍លើបេក្ខភាពចំនួន២រូបដែលតំណាងឲ្យខេត្តព្រះវិហារ និងខេត្តកំពុងធំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ មូលហេតុដែលអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍លើបេក្ខភាពពីររូបនេះ ក៏ព្រោះតែពួកគេមានបទពិសោធន៍ក្នុងការងារសិល្បៈ ចំណេះដឹងខ្ពស់ មានភាពជឿជាក់ និងធ្លាប់បានតំណាងឲ្យកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ ព្រមទាំងទទួលបានជ័យលាភីល្អទៀតផង។ ក្នុងនោះនោះដែរ មកដឹងពីប្រវត្តិខ្លះៗរបស់បេក្ខភាពតំណាងខេត្តព្រះវិហារ និងខេត្តកំពង់ធំ៖

១៖ លោក យូ ថនវណ្ណះ

លោក យូ ថនវណ្ណះ បច្ចុប្បន្នតារាបង្ហាញម៉ូត និងអ្នកបម្រើការលើយន្ត ហើយលោកមានអាយុ២៧ឆ្នាំ កម្ពស់ ១ ៨៧cm ម្យ៉ាងវិញទៀត បេក្ខភាពរូបនេះអាចនិយាយបាន៤ភាសាគឺ ភាសាខ្មែរ អង់គ្លេស ចិន និងថៃ។ 

លោក យូ ថនវណ្ណះ
លោក យូ ថនវណ្ណះ

២៖ លោក ឡៅ បញ្ញា

លោក ឡៅ បញ្ញា បច្ចុប្បន្នជាគ្រូបង្វឹកផ្នែកកីឡា តារាសម្ដែង និងតារាបង្ហាញម៉ូត ហើយលោកមានអាយុ២៨ឆ្នាំ មានកម្ពស់ ១៨៥cm។ លោកធ្លាប់តំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ Mister Asia International កាលពីឆ្នាំ២០១៩ និងទទួលបានជ័យលាភីលំដាប់រងទី១ផងដែរ។ 

លោក ឡៅ បញ្ញា
លោក ឡៅ បញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]