ជីវិត៖ ជាការពិតដូចពាក្យមួយឃ្លាលើកឡើងថា វាសនាមនុស្សមើលមិនឃើញ ខ្សែបម្រើកូនកាត់ខ្មែរ-ហ្គាណា ឡេង ណូរ៉ា សមាជិកក្លិបបាល់ទាត់ខេត្តព្រៃវែង និងពេលបច្ចុប្បន្នជាសមាជិកនៅក្នុងក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកអាយុក្រោម២៣ឆ្នាំប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF U23 Championship បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ដល់ហ្វេនៗដែលជាអ្នកនិយមគាំទ្រ បន្ទាប់ពីបានដឹងអំពីប្រវត្តិជីវិតរបស់កីឡាកររូបនេះ។
យ៉ាងណាមិញ ចំពោះប្រវត្តិគ្រួសាររបស់ឡេង ណូរ៉ា គឺថាកីឡាកររូបនេះមានឪពុកជាជនជាតិហ្គាណាម្ដាយជាជនជាតិខ្មែរ ហើយមានបងប្អូនបួននាក់ ដោយបានផ្ដើមអាជីពដំបូងជាមួយក្រុមយុវជន U15 វិសាខា ហើយគេបានរួមចំណែកជួយក្រុមឈ្នះពានយុវជនជាច្រើន មុនផ្ទេរមកចូលរួមជាមួយក្លិបបាល់ទាត់ខេត្តព្រៃវែង រហូតជាប់ជាសមាជិកក្រុមជម្រើសជាតិ។ ដោយឡែកជារឿងរ៉ាវដែលគួរឲ្យកម្សត់នោះថា កីឡាករឆ្នើមឡេង ណូរ៉ា ក៏ធ្លាប់ជាកុមារដែលរស់នៅក្នុងអង្គការមួយផងដែរ ដែលក្រោយមកបានខិតខំប្រឹងតស៊ូរហូតបានលទ្ធផលមកទល់នឹងសព្វថ្ងៃនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមេរៀនជីវិតរបស់កីឡាករ ឡេង ណូរ៉ា ក៏អាចជាមេរៀនដ៏ល្អសម្រាប់មិត្តអ្នកអានដើម្បីបង្កើតក្តីសុបិន និងសម្រេចនៅបំណងប្រាថ្នារបស់ខ្លួន ទោះបីជាអ្នកនៅក្នុងស្ថានភាពណាក៏ដោយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]