ហុងកុង៖ ទីក្រុងហុងកុង បានកំណត់យក បន្ទប់សណ្ឋាគារជាង ២០,០០០ សម្រាប់ការធ្វើចត្តាឡីស័ក ខណៈដែលអ្នកអភិវឌ្ឍន៍អចលនទ្រព្យហុងកុង បានប្រមូលផ្តុំគ្នាដើម្បីគាំទ្រដល់ការប្រយុទ្ធរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លងកូវីដ១៩ នេះបើតាមការបញ្ជាក់របស់មេដឹកនាំហុងកុង លោកស្រី Carrie Lam កាលពីថ្ងៃសុក្រ​ ទី១៨ ខែ កុម្ភៈនេះ។

លោកស្រី Lam បាននិយាយថា សណ្ឋាគារចំនួន ២១ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបង្វែរគ្រឿងបរិក្ខាររបស់ពួកគេទៅជាកន្លែងធ្វើចត្តាឡីស័ក ដែលលើសពី គោលដៅដើមរបស់រដ្ឋាភិបាលគឺ ៧,០០០ទៅ ១០,០០០បន្ទប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កន្លែងធ្វើចត្តាឡីស័ក ក្នុងទីក្រុងហុងកុង បានឈានដល់សមត្ថភាព ហើយគ្រែមន្ទីរពេទ្យមានច្រើនជាង ៩០ភាគរយពេញ ខណៈដែលអ្នកជំងឺមួយចំនួន រួមទាំងមនុស្សចាស់ ត្រូវនៅសម្រាកនៅលើគ្រែដេកនៅខាងក្រៅក្នុងអាកាសធាតុត្រជាក់ ជួនកាលមានភ្លៀងធ្លាក់ថែមទៀត។ចំណាត់ការនេះធ្វើឡើង នៅពេលដែលអាជ្ញាធរហុងកុងរាយការណ៍ករណីថ្មី បានកើនឡើងយ៉ាងគំហុកចំនួន ៦០ ដងក្នុងខែនេះ ហើយបន្ទាប់ពី ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវក្នុងសប្តាហ៍នេះឱ្យទីក្រុងហុងកុងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ដែលបានកើតឡើងបន្ទាប់ពីជាច្រើនខែនៃការគ្មានមេរោគ។

សូមរម្លឹកដែរថា ហុងកុង បានកត់ត្រាករណីឆ្លងកូវីដ១៩ថ្មី ចំនួន ៦,១១៦ ករណី កាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយនឹងករណីបឋមចំនួន ៦,៣០០ ក្នុងនោះ មាន​អ្នក​ជំងឺ​ជាង ១០​នាក់​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ៕

រូបភាព
រូបភាព
រូបភាព

ប្រភព៖ The Strait Times

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]