ហ្វីលីពីន៖ អាចនិយាយបានថា ស្នេហារបស់តារាសម្ដែងវ័យក្មេងប្រទេសហ្វីលីពីនលោក Daniel Padilla និងតារាស្រី Kathryn Bernardo ពួកគេគឺជាគូស្នេហ៍មួយគូដែលប្រិយមិត្តអ្នកគាំទ្រចាប់អារម្មណ៍និងយកគំរូតាមគ្រប់គ្នា ដោយសារតែពួកគេស្រលាញ់គ្នាតាំងពីក្មេងរហូតមកពេលនេះ មានរយៈ ១០ឆ្នាំហើយ ប៉ុន្តែនៅតែផ្អែមល្ហែមនឹងគ្នាដដែល។
ជាមួយគ្នានេះ រយៈពេលនៃការស្រលាញ់គ្នាក៏យូរ ប៉ុន្តែយើងសង្កេតឃើញថា តារាប្រុស Daniel មិនសូវជាចូលចិត្តបង្ហាញរូបស្វីតៗនៅលើបណ្ដាញសង្គមច្រើនប៉ុន្មាននោះទេ ប៉ុន្តែនៅពេលដែល Kathryn ដែលជាមិត្តស្រីបង្ហោះរូបនាងម្ដងៗ លោកតែងតែធ្វើរឿងមួយឲ្យអ្នកគាំទ្រលួចច្រណែនគ្រប់គ្នា។
ដោយក្នុងនោះ នៅពេលដែល Kathryn បានបង្ហោះរូបនាងនៅលើគណនី IG យើងតែងឃើញ Daniel ចូលទៅខមិនពាក្យសុទ្ធតែ «ខ្ញុំស្រលាញ់អ្នក» ជាញឹកញាប់ ស្ទើរតែគ្រប់រូបតែម្ដង។ ដែលតាមរយៈទង្វើទាំងនេះហើយ ទើបធ្វើឲ្យគ្រប់បណ្ដាញប្រព័ន្ធអ៊ីធើណេតយកទៅចុះផ្សាយសរសើរពីគូស្នេហ៍ដ៏គំរូមួយនេះជាហូរហែ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]