អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្រ្តី Naftali Bennett បានប្រកាស កាលពីថ្ងៃអាទិត្យ ទី២០​ ខែកុម្ភៈនេះថា អ៊ីស្រាអែលនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរដែលមិនបានចាក់វ៉ាក់សាំងជាលើកដំបូង ចូលមកទស្សនាប្រទេសនេះ ដោយករណីឆ្លង និងស្លាប់ដែលបណ្តាលមកពីមេរោគកូវីដ១៩ បានថមថយចុះ។

លោក Bennett បានមានប្រសាសន៍ដូច្នេះថា៖ «យើងកំពុងតាមដានការថយចុះជាប់លាប់នៃទិន្នន័យជំងឺ»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររម្លឹកផងដែរថា អ៊ីស្រាអែលបានបិទព្រំដែនរបស់ខ្លួនចំពោះអ្នកដំណើរ នៅដើមឆ្នាំ២០២០ដោយសារមេរោគឆ្លងរាលដាលពាសពេញពិភពលោក។ នាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមទៀតថា៖ «វាដល់ពេលដែលត្រូវបើកជាបណ្តើរៗនូវអ្វីដែលយើងជាអ្នកដំបូងគេក្នុងពិភពលោកដែលបិទ»។

រដ្ឋជ្វីហ្វមួយនេះ គឺជាអ្នកតាមដានដំបូងនៃការចាក់វ៉ាក់សាំង និងក្នុងចំណោមប្រទេសដំបូងគេ ដែលទាមទារឱ្យទទួលស្គាល់វិញ្ញាបនបត្រចាក់វ៉ាក់សាំង ដែលគេហៅថា Green Pass ដើម្បីផ្លាស់ប្តូរការធ្វើដំណើរ។

នៅក្រោមច្បាប់ថ្មីដែលចូលជាធរមាននៅថ្ងៃទី១ខែមីនា អ្នកទេសចរនឹងត្រូវធ្វើតេស្ត PCR មុនពេលឡើងយន្តហោះទៅកាន់ប្រទេសអ៊ីស្រាអែល និងលើកទីពីរនៅពេលចុះចត។ ខណៈឯពលរដ្ឋអ៊ីស្រាអែល នឹងត្រូវបានតម្រូវឱ្យធ្វើតេស្តនៅពេលមកដល់ព្រលានយន្តហោះ។

កាលពីថ្ងៃព្រហស្បតិ៍នេះ លោក Bennett បានលើកឡើងពីការធ្លាក់ចុះនៃការឆ្លង នៅពេលដែលនាយករដ្ឋមន្ត្រីរូបនេះ បានប្រកាសពីការបញ្ចប់ការឆ្លងខ្លាំងនៃមេរោគកូវីដ១៩។

ករណីឆ្លងថ្មីជាង ១០,០០០ករណី ត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ នៅក្នុងប្រទេសអ៊ីស្រាអែលធ្លាក់ចុះពីកម្រិតខ្ពស់ជាងគេបំផុត ៨៥,០០០ ករណីប្រចាំថ្ងៃ នៅចុងខែមករា។ មនុស្សសរុបចំនួន ៩,៨៤១ នាក់បានស្លាប់ដោយសារជំងឺនេះ រួមទាំង៧នាក់បន្ថែមទៀត ដែលត្រូវបានរាយការណ៍ កាលពីថ្ងៃសៅរ៍នេះ៕

លោក Naftali Bennett នាយករដ្ឋមន្ត្រីរដ្ឋអ៊ីស្រាអែល
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ The Strait Times

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]