បរទេស៖ ថ្មីៗនេះ ស្រាប់តែសារព័ត៌មានហូលីវូដធំៗជាច្រើន បានចែករំលែកព័ត៌មានដ៏ភ្ញាក់ផ្អើល របស់ តារាចម្រៀងស្រី Taylor Swift ដែលបានបង្ហើបថា រូបនាងបានភ្ជាប់ពាក្យជាមួយមិត្តប្រុស លោក Joe Alwyn ដែលបច្ចុប្បន្ន​ អ្នក​យក​ព័ត៌មាន​កំពុង​ព្យាយាម​ទាក់ទងទៅ​តារាប្រុសស្រី ​ទាំង​២​ដួង​នេះ​  ប៉ុន្តែ​ នៅមិន​ទាន់មាន​ការ​ឆ្លើយ​តប​ណា​មួយ​នោះទេ។ 

មិនត្រឹមតែប៉ុណ្ណោះ យោងតាម ទំព័រ NY Daily News បានបន្ថែមថា ពាក្យចចាមអារ៉ាម អំពីការភ្ជាប់ពាក្យរបស់គូស្នេហ៍មួយគូនេះ បានចាប់ផ្តើមចេញកាលពីចុងខែមុន នៅពេលដែល ពួកគេទាំងពីរបានទៅ Cornwall ដែលជាស្រុកកំណើតរបស់ លោក Alwyn ហើយពួកគេទាំងពីរបានធ្វើដំណើរកម្សាន្តដ៏រ៉ូមែនទិក រយៈពេល ៣ ថ្ងៃ នៅទីនោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួររំឮកផងដែរថា Taylor Swift និងគូស្នេហ៍ បានចាប់ផ្តើមទាក់ទងគ្នា តាំងពីដើមឆ្នាំ ២០១៧ មកម្ល៉េះ។ ដំបូងឡើយ Taylor មានការប្រុងប្រយ័ត្នខ្ពស់ និងមិនចែករំលែកច្រើន ពីមិត្តប្រុសរបស់នាងនោះទេ តែក្រោយមក គូស្នេហ៍មួយគូនេះ ចាប់ផ្តើមបង្ហាញ នៅមុខអ្នកសារព័ត៌មានកាន់តែច្រើនឡើង​ ព្រមទាំង បើកចិត្ត និងនិយាយយ៉ាងសកម្ម ពីមិត្តប្រុសច្រើនជាងមុន ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Taylor Swift និង គូស្នេហ៍
Taylor Swift និង គូស្នេហ៍
Taylor Swift និង គូស្នេហ៍
Taylor Swift និង គូស្នេហ៍
Taylor Swift និង គូស្នេហ៍
Taylor Swift និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]