ភ្នំពេញ៖ ជាការពិតណាស់ Miss Grand Cambodia កញ្ញា សុធីតា ប៉ូគីមថេង បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបញ្ចប់ការប្រកួត និងថែមទាំងពាំនាំជ័យលាភា Top10 ជាលើកទីមួយមកឲ្យប្រជាជនកម្ពុជា ពោពេញដោយមោទនភាពក្រៃលែង។

ជាងនេះទៅទៀត សព្វថៃ បវរកញ្ញារូបនេះ កំពុងតែឆាបបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនគួរឲ្យកកត់សម្គាល់។ លើសពីនេះទៅទៀត នាងក៏ទទួលបានការងារក្នុងស្រុកបុកសម្រុកចូល ទាំងថតស្ពត ថតសម្អាង រវល់សឹងតែរកពេលទំនេរគ្មានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើក្រឡេកមើលពីសម្រស់របស់ សុធីតា ប៉ូគីមថេង ក៏ធ្វើឲ្យអ្នកគាំទ្រពេញចិត្តមិនស្ទើរនោះដែរ ជាមួយនឹងរូបរាងដ៏ស្រលូន សាច់ម៉ដរលោងស្រិល ថ្វីបើមិនសូវជាសខ្ចីបន្តិចក៏ពិតមែន ប៉ុន្តែរូបរាងរបស់នាងពិតជាលេចធ្លោស្ដង់ដាខ្លាំងតែម្ដង។ ជាក់ស្ដែង ដោយគ្រាន់តែស្លៀកពាក់សាមញ្ញៗ ខោខ្លី អាវពាក់កណ្ដាលខ្លួន ថែមទាំងបញ្ចេញតូចមួយក្តាប់ទៀតនោះ ធ្វើឲ្យ បវរកញ្ញារូបនេះ ទាក់ទាញភ្នែកអ្នកទស្សនាមើលមិនចង់ដាក់ចុះ៕

សូមទស្សនារូបភាពខាងក្រោម៖

សុធីតា ប៉ូគីមថេង 
សុធីតា ប៉ូគីមថេង 
សុធីតា ប៉ូគីមថេង 
សុធីតា ប៉ូគីមថេង 
សុធីតា ប៉ូគីមថេង 
សុធីតា ប៉ូគីមថេង 
សុធីតា ប៉ូគីមថេង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]