ចិន៖ ទោះជាបានលែងលះគ្នាអស់មួយរយៈទៅហើយក្ដី តែ តារាស្រី Barbie Hsu និង អតីតស្វាមី លោក Wang Xiaofei នៅតែត្រូវបានអ្នកនិយមលេងអ៊ីនធឺណែត លើកឡើងជារឿយៗ ជាពិសេស ក្រោយពីល្បីខាងប្រុស កំពុងតែមានទំនាក់ទំនងស្នេហាថ្មី ។
យ៉ាងណាមិញ ចំពោះរឿងរ៉ាវរបស់អតីតប្ដីប្រពន្ធអ្នកទាំងពីរ ស្រាប់តែមានការបង្ហើបថា ដើមឡើយនៅពេលដែល ពួកគេបានលែងលះគ្នា មានមតិសាធារណៈជាច្រើន បានពេញចិត្តចំពោះ លោក Wang Xiaofei ដោយមានអារម្មណ៍ថា តារាស្រី Barbie Hsu ហាក់មានតម្រូវការខ្លាំងពេក ហើយនៅតែមិនពេញចិត្តនឹង បុរសម្នាក់ដែលស្រលាញ់កូន និងក្រុមគ្រួសារយ៉ាងខ្លាំង។ ប៉ុន្តែ នៅពេលដែលក្រឡេកមើលវិធីដែល អតីតម្តាយក្មេក បានប្រព្រឹត្តចំពោះ Barbie Hsu បានធ្វើឲ្យមនុស្សមួយចំនួន បានរកឃើញហេតុផលដែលនាងតាំងចិត្ត ចង់លែងលះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះជាយ៉ាងណា អ្វីដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គមកាន់តែចាប់អារម្មណ៍ជាងនេះ នោះគឺ នៅពេលដែលពួកគេបានជីកសួរ អតីតម្ដាយក្មេករបស់ Barbie Hsu ចំពោះរឿងអាស្រូវ រវាងកូនប្រុស និងមនុស្សស្រីម្នាក់ ដែលកើតការសង្ស័យថាជាស្នេហាថ្មី នាពេលកន្លងទៅនេះ។
ក្នុងនោះដែរ បើតាមសម្ដី អតីតម្ដាយក្មេករូបនេះ បានធ្វើឱ្យអ្នកស្តាប់ ភ្ញាក់ផ្អើល ក្រោយពីបានរៀបរាប់ថា៖
យ៉ាងណាមិញ ក្រោយពេលបែកគ្នា គេសង្កេតឃើញថា តារាស្រី Barbie Hsu មិនដែលនិយាយអាក្រក់ពី អតីតស្វាមីខ្លួនឡើយ ខណៈដែលខាងម្ដាយស្វាមី តែងតែបង្អាប់នាងដោយអចេតនា ឬដោយចេតនា ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]