កម្សាន្ត៖ ពិតណាស់ មុន្នី វិជ្ជរ៉ា ត្រូវបានគេចាប់អារម្មណ៍ ជាតារាសម្ដែងស្រីវ័យក្មេងស្រស់ស្អាត ពន្លកថ្មីមួយរូប ដែលទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈមួយរយៈប៉ុណ្ណោះ។ ប៉ុន្តែនាងត្រូវបានផលិតករជួយជ្រោមជ្រែង ថែមទាំងក្តោមបានតំណែងតួឯកភ្លេតតែម្ដង ដែលរឿងដំបូងមានចំណងជើងថា« តួគេខ្ញុំសម្ដែង»។

ក្នុងនោះផងដែរ មុន្នី វិជ្ជរ៉ា ក៏ត្រូវបានគេដឹងថានាងចូលសិល្បៈដំបូង គឺនាងធ្លាប់បានដាក់ពាក្យចូលប្រលងបវរកញ្ញា Miss Cambodia ប៉ុន្តែពេលនោះនាងមិនទាន់បានប្រលងផង ស្រាប់តែផលិតករ ពាន់ ភួង បុផ្ផា ពេញចិត្តទៅលើអត្តចរិក ជាពិសេសមុខមាត់ និងរូបរាងដ៏ស្រស់ស្អាត អំណោយផលរបស់នាងតែម្ដង ដែលជាហេតុដែលនាងបានទទួលតំណែង ជាតួឯកចាប់តាំងពីផ្តើមសម្ដែងដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីនោះ តារាស្រីវ័យក្មេងរូបនេះ ចាប់ផ្តើមកសាងប្រជាប្រិយភាពខ្លួនរហូតមកទល់បច្ចុប្បន្ន ដល់មានហ្វេនៗគាំទ្រផ្ទាល់ខ្លួន មានសន្ទុះកើនឡើងគួរឲ្តកត់សម្គាល់។ ជាពិសេសទៀតនោះ គឺនាងក៏បន្តទទួលការថតរឿងភាគ និងទទួលបានតំណែង ជាតួឯកជាហូរហែបន្ទាប់រហូតមក៕

សូមទស្សនារូបភាពខាងក្រោម៖

មុន្នី វិជ្ជរ៉ា
មុន្នី វិជ្ជរ៉ា
មុន្នី វិជ្ជរ៉ា
មុន្នី វិជ្ជរ៉ា
មុន្នី វិជ្ជរ៉ា
មុន្នី វិជ្ជរ៉ា
មុន្នី វិជ្ជរ៉ា
មុន្នី វិជ្ជរ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]