ចិន៖ ពាណិជ្ជករ Wang Xiaofei អតីតស្វាមី Barbie Hsu កំពុងតែមានពាក្យចចាមអារ៉ាម ជាមួយការបង្កាត់ភ្នើងស្នេហ៍ នឹងតារាម៉ូដែលវ័យក្មេងម្នាក់ ដែលគេប្រទះឃើញ ស្លៀកសំលៀកបំពាក់គូស្នេហ៍ យ៉ាងបើកចំហរ បានក្លាយជាប្រធានបទ លើបណ្តាញសង្គម។
ជាក់ស្តែង នៅថ្ងៃទី ១៩ ខែកុម្ភៈ តារាស្រី Jane Zhang បានបង្ហោះវីដេអូនៅលើ Douyin ដោយបង្ហាញពីនាងទៅលេងភ្នំ Jiuhua ។ នាងពាក់អាវម៉ាកប្រ៊េន បរទេសដ៏ល្បីឈ្មោះ Canada Goose។ ជាពិសេស ប៉ុន្មានថ្ងៃមុននេះ អ្នកជំនួញ Wang Xiaofei ក៏បានចូលរួមសម្ភាសន៍ជាមួយអាវនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីទស្សនិកជនបានរកឃើញរឿងនេះ ត្រូវបានមហាជនចោតសួរ ទៅកាន់តារាស្រីរូបនេះ ដោយបានលើកឡើងថា តើអ្នកពាក់អាវគូស្នេហ៍មែនទេ? តែទោះជាយ៉ាង រូបនាង បានលុបរូបថតនោះចេញ ភ្លាមតែម្តង។
យ៉ាងណាមិញ Wang Xiaofei និង Jane Zhang ត្រូវបានគេនិយាយថាកំពុងទាក់ទងគ្នា ទោះបីជាអ្នកទាំងពីរមិនត្រូវបានបញ្ជាក់ក៏ដោយ។ ពួកគេត្រូវបានគេចាប់បាននាំគ្នាទៅកម្សាន្តនៅសាន់យ៉ាក្នុងឱកាសបុណ្យចូលឆ្នាំ ហើយក៏ចេញទៅញុំអាហារពេលល្ងាចទៀផងដែរ។
តួយ៉ាង សកម្មភាពបែបនេះ មិនខ្លាចអ្នកសារព័ត៌មានឬមតិសាធារណៈទេ ទស្សនិកជនបាននិយាយថា រូបនាង កាន់តែចង់បើកចំហរ ទំនាក់ទំនងស្នេហា ជាមួយ Wang Xiaofei អតីតស្វាមី សាន់ឆាយ យ៉ាងពេញមុខ ពេញមាត់តែម្តង៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]