ភ្នំពេញ៖ ក្នុងពេលប៉ុន្មានថ្ងៃនេះ ស្ថានភាពអ្នកឆ្លងវីរុសកូវីដ១៩ នៅប្រទេសកម្ពុជា កាន់តែកើនឡើងជាលំដាប់ ដោយថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងថ្មី ដល់៧៣៦ នាក់ ដោយចំនួនពិតជាច្រើនខ្លាំង ប្រសិនជាប្រៀបទៅនឹងកាលពីប៉ុន្មានមុន។
ដោយឡែក ដោយសារអ្នកជំងឺ១៩ ចេះតែឆ្លងច្រើនជារៀងរាល់ថ្ងៃ ក្រសួងសុខាភិបាលបានសម្រេច សេចក្តីណែនាំបន្ថែម ស្តីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ជាពិសេស អូមីក្រុង នៅក្នុងសហគមន៍ ដោយក្នុងនោះសង្កត់ធ្ងន់ទៅលើការសម្រាកព្យាបាលនៅផ្ទះ និងវីធីការពារខ្លួន ចេញពីការឆ្លងវីរុសកូវិដ១៩ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សូមបងប្អូនទាំងអស់គ្នា មេត្តាអនុវត្តវិធាន៣កុំ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន៕
ប្រភព៖ ក្រសួងសុខាភិបាល
សូមចូលអានសេចក្តីលម្អិតខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]