ភ្នំពេញ៖ ក្រោយពីបញ្ចប់បេសកម្មអស់រយៈពេល១ឆ្នាំរួចមក កងទ័ពមួកខៀវកម្ពុជាមានចំនួនសរុប២០៤នាក់ធ្វើមាតុភូមិនិវត្តន៍វិញដោយជោគជ័យ។

ដោយឡែក នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ កងទ័ពមួកខៀវកម្ពុជាចំនួន២០៤នាក់​ ទើបបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល​ រយៈពេល១ឆ្នាំ ត្រូវបានធ្វើមានតុភូមិនិវត្តន៍វិញដោយជោគ ជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ឯកឧត្តម​ នាយឧត្តមសេនីយ៍ សែម​ សុវណ្ណនី​​ អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សា សន្តិភាព មានប្រសាសន៍ថា បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលជាឆ្នាំទី៨ ហើយកងវិស្វកម្មលេខ៥៧៦ គឺជាកងទី៧ ដែលបានចូលរួមអនុវត្ត បំពេញភារកិច្ចប្រកបដោយផ្លែផ្កា ព្រមជាមួយនឹងលទ្ធផល គួរជាទីមោទនៈ។

ក្នុងរយៈពេលមួយឆ្នាំនៃការបំពេញភារកិច្ចមួយនេះ ទាហានមួយត្រូវប្រឈមុខជាមួយហា.និភ័.យខ្ពស់ណាស់ ដូចជាការប្រើប្រាស់គ្រា.ប់មី.ន ជ.ម្លោះប្រ.ដាប់.អា.វុ.ធ ទន្ទឹមនឹងការឃ្លាតឆ្ងាយពីក្រុមគ្រួសារផងនោះ គឺពិតជាការលះបង់ដ៏ធំធេង មិនអាចកាត់ ថ្លៃ បាន។

យ៉ាងណាមិញ ចំពោះ ការធ្វើ មាតុភូមិ និវត្តន៍នាពេលនេះ គឺសម្តែងពីការខិតខំ ពុះពារ ជំនះ គ្រប់ឧបសគ្គ ផ្ស៊ាំទៅនឹងស្ថានការណ៍ជាក់ស្តែង របស់ វីរយុទ្ធជន និងយុទ្ធនារីយើងផងដែរ។

ជាចុងក្រោយ សូមចូលរួមអបអរទៅកាន់កងទ័ពមួកខៀវ ចំពោះការវិលត្រឡប់ មកវិញប្រកបដោយកាយាមាំមួន  ជួបជុំ គ្រួសារវិញ៕

ប្រភព៖ Veng Sambo

សូមចូលទស្សនារូបភាពខាងក្រោម៖

  ឯកឧត្តម​ នាយឧត្តមសេនីយ៍ សែម​ សុវណ្ណនី​​
កងទ័ពមួកខៀវកម្ពុជា
កងទ័ពមួកខៀវកម្ពុជា
កងទ័ពមួកខៀវកម្ពុជា
កងទ័ពមួកខៀវកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]