បរទេស៖ កាលពីថ្មីៗនេះ យោងតាម គេហទំព័រ TMZ បានរាយការណ៍ថា តារាចម្រៀងប្រុស លោក Justin Bieber បានបញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ខ្លួនបានទទួលលទ្ធផលវិជ្ជមានសម្រាប់ជំ.ងឺកូវី១៩ ហើយព័ត៌មានមិនល្អនេះ បានធ្វើឲ្យអ្នកគាំទ្ររាប់លាននាក់ព្រួយបារម្ភយ៉ាងខ្លាំង។

ក្នុងនោះដែរ លោក Justin Bieber បានចាប់ផ្តើមការប្រគុំតន្ត្រីដំបូងរបស់ខ្លួន នៅយប់ថ្ងៃសុក្រ ទី ១៨ ខែកុម្ភៈ កន្លងទៅ នៅ San Diego ។ បន្ទាប់​មក មាន​សេចក្តី​រាយការណ៍​ថា បុគ្គលិក​របស់​តារា​ចម្រៀង​ប្រុស​រូប​នេះ​ មាន​ផ្ទុក​មេ.រោ.គ​កូវីដ-១៩។ ហើយកាលពីថ្ងៃសៅរ៍ ទី ១៩ តារាប្រុសរូបនេះ ក៏បានពិនិត្យសុខភាព និងទទួលបានលទ្ធផលវិជ្ជមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ អ្នកតំណាង​តារាប្រុសរូបនេះ បាន​លើកឡើងថា ពួកគេ​មិនដឹងថា Justin បានឆ្លង​មេ.រោ.គ ​នៅពេលណា​នោះទេ ប៉ុន្តែ​ពេលនេះ Justin មាន​សភាព​ធម្មតា​វិញ​ហើយ ដោយ​មិនមាន​រោគសញ្ញា​នៃ​ជំ.ងឺ​នោះទេ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Justin Bieber
Justin Bieber
Justin Bieber
Justin Bieber

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]